ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគ្គិភ័យ​ឆាបឆេះ គឺមក​ពី​ការ​​ប្រហែស​របស់​​ម្ចាស់ផ្ទះ និង​ខ្វះ​បច្ចេកទេស

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក​វរសេនីយ៍ឯក រស់ កី បាន​បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ គឺមក​ពី​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ និង​ខ្វះ​បច្ចេកទេស ក្នុង​ការ​រក្សា​ទុក​ប្រេង…

ខេត្តព្រះសីហនុ ៖ លោក​វរសេនីយ៍ឯក រស់ កី បាន​បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ គឺមក​ពី​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ និង​ខ្វះ​បច្ចេកទេស ក្នុង​ការ​រក្សា​ទុក​ប្រេង ។ ជា​ការ​ពិត​របរ​លក់​សាំង​ដប ឬ​ប៊ីដុង​ជា​មុខរបរ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត​ ព្រោះ​ករណី​បែប​នេះ មិនមែន​ជា​លើក​ដំបូង​នោះ​ទេ ។ បច្ចុប្បន្ន​ ក្រៅពី​ស្ថានីយ​ប្រេង​យ៉ាង​ស្អេកស្កះ អ្នកលក់​សាំង​ដប​ក៏​មាន​ច្រើន​កន្លែង​ដែរ​យ៉ាង​អនាធិបតេយ្យ ។ ពុទ្ធោ! ផ្តើមពីការបូមផ្ទេរប្រេងសាំង

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៣ ឧសភា អគ្គិភ័យមួយឆាបឆេះយ៉ាងសន្ធោ សន្ធៅត្របាក់ផ្ទះលក់សាំងមួយកន្លែងដែលមានម្ចាស់​ឈ្មោះ​លឹ​ម សេង​លី ហៅ​ហ៊ា អឹ​ម អាយុ​៣០​ឆ្នាំ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​តិ​រវិ​ថី សម្តេច​ហ៊ុន សែន ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ​ពី​រង្វង់​មូល​ស្ថិត​ក្នុង​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​មុន​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​របស់​ក្រុមហ៊ុន​លក់​ចែកចាយ​ប្រេង​ផ្តាច់មុខ​ដែល​មាន​ទីតាំង​ស្តុក​ប្រេង​ដ៍​ធំ​នៅ​ស្រុក​ស្ទឹង​ហាវ​បាន​ដឹក​ប្រេងសាំង​យក​ទៅ​បូម​ផ្ទេរ​ឲ្យ​ម្ចាស់​ផ្ទះ​ខាងលើ​ដែល​មាន​តែ​ធុង​ប្រេង​ចំណុះ​២០០​លី​ត្រ ស្តុក​ប្រេង​តម្រៀប​គ្នា​ជាមួយ​ប៊ីដុង​ជ័រ​ចំណុះ​៣០​លី​ត្រ​នៅ​ត្រៀបត្រា ។ ខណៈ​ដែល​កំពុង​បូម​ផ្ទេរ​ប្រេងសាំង​ក៏​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ តែ​ម្តង​ដោយ​ពុំ​ដឹង​ពី​មូលហេតុ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ។

ភ្លាម​ៗ​នោះ ​ក៏​បាន​រថយន្ត​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​២​គ្រឿង និង​រថយន្ត​បង្ការ​និង​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ប្រេង​ចំនួន​២​ផ្សេង​គ្នា សរុប​ចំនួន​៥​គ្រឿង បាន​ប្រើប្រាស់​ទឹក​សម្រាប់​ក្នុង​ការ​បាញ់​ពន្លត់​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​អស់​ចំនួន​៩​រថយន្ត ។ រថយន្ត​កូរ៉េ​ដឹក​ទឹក​៣​គ្រឿង​ទៀត ដោយ​ប្រើ​រយៈពេល​ជាង​មួយ​ម៉ោង​ទើប​គ្រប់គ្រង​ស្ថាន​ការណ៍​បានជា​ស្ថា​រ​ពរ មិន​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​អ្នក​ជិតខាង​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ ។

លោក​វរសេនីយ៍ឯក រស់ កី បាន​បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា នៅ​ក្នុង​ហេតុ​ការ​អគ្គី​ភ័យ​ឆាបឆេះ​ទីតាំង​លក់​ប្រេងសាំង​ខាងលើ​នេះ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ឬ​បាត់បង់​អាយុជីវិត​មនុស្ស​ទេ ហើយ​សមត្ថកិច្ច​ជំនាញ​និង​បន្ត​នីតិវិធី រក​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជា​អគ្គី​ភ័យ​ឆាបឆេះ​នេះ ។

អគ្គិភ័យ​នេះ បង្ក​ការ​ខូចខាត​សម្ភារ អីវ៉ាន់​គ្រឿងទេស​(​ចាប់ហួយ​) ខូចខាត​ទាំងស្រុង និង​ប្រេងសាំង ប្រេង​ម៉ាស៊ូត ប្រេងម៉ាស៊ីន​របស់​ម្ចាស់ផ្ទះ​ក៏​ឆេះ​អស់ទាំង​ស្រុង​ដែរ អាច​អស់​រាប់​ពាន់​លី​ត្រ​ដែល​ស្តុក​ទុក​លក់​គ្មាន​បច្ចេកទេស​ការពារ​ទេ ។ ក្រៅពី​នេះ​មាន​រថយន្ត​ចំនួន​៤​គ្រឿង ក៏​ខូចខាត​ដែរ គឺ​រថយន្ត​អិ​ល​អេ​ច​អ ដឹក​ប្រេង​ចំណុះ​៨.០០០​លី​ត្រ​ឆេះ​ពី​ខាងក្រោយ រថយន្ត​ម៉ាក​ស្តា​រិច​ឆេះ​ទាំងស្រុង រថយន្ត​ម៉ាក​ហ្វ័​រ​រ៉ា​ន់​ន័​រ ឆេះ​ផ្នែក​ខាងក្រោយ រថយន្ត​មិន​ស្គាល់​ម៉ាក​ឆេះ​ទាំងស្រុង រួម​នឹង​ម៉ូតូ​សរុប​៣​គ្រឿង ។

ផ្ទះ​លក់​ប្រេង​ ដែល​ក្លាយជា​ចំណី​ភ្លើង​នេះ​មាន​ចំនួន​២​ខ្នង ធ្វើ​ពី​ថ្ម​ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ និង​សំយាប​មុខ​ផ្ទះ​ប្រក់​ស័ង្កសី​ឆេះ​ទាំងស្រុង ដែល​មាន​ទំហំ​(១០​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ​) នៅ​មាន​សំយាប​មុខ​ផ្ទះ​ផ្សេង​ទៀត ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ និង​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ឆេះ​ទាំងស្រុង ។


អត្ថបទសរសេរ ដោយ