ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ផ្តើមពីការបូមផ្ទេរប្រេងសាំង​​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យោងតាម​លោក​វរសេនីយ៍ឯក រស់ កី អធិការ​នគរបាល​ស្រុក​ស្ទឹង​ហាវបានឱ្យកោះ​សន្តិ​​ភាព​ដឹង​ថា​ ករណីឆេះយ៉ាងសន្ធោសន្ធៅនេះ គឺ​​​មុន​កើតហេតុ​ឃើញ​មាន​រថយន្ត​របស់​ក្រុមហ៊ុន​លក់​ចែក​ចាយ​ប្រេង​ផ្តាច់មុខ​ដែល​មាន​ទីតាំង​ស្តុក​ប្រេង​ដ៏​ធំ​នៅ​ស្រុក​ស្ទឹង​ហាវ​ បាន​ដឹក​ប្រេងសាំងនេះ​​​ទៅ​បូម​ផ្ទេរ​ឱ្យ​ម្ចាស់​តូបដែលជាកន្លែងកើតហេតុ ហើយខណៈ​​​កំពុង​បូម​​ប្រេងសាំងចេញ​​…

ខេត្តព្រះសីហនុ ៖ យោងតាម​លោក​វរសេនីយ៍ឯក រស់ កី អធិការ​នគរបាល​ស្រុក​ស្ទឹង​ហាវបានឱ្យកោះ​សន្តិ​​ភាព​ដឹង​ថា​ ករណីឆេះយ៉ាងសន្ធោសន្ធៅនេះ គឺ​​​មុន​កើតហេតុ​ឃើញ​មាន​រថយន្ត​របស់​ក្រុមហ៊ុន​លក់​ចែក​ចាយ​ប្រេង​ផ្តាច់មុខ​ដែល​មាន​ទីតាំង​ស្តុក​ប្រេង​ដ៏​ធំ​នៅ​ស្រុក​ស្ទឹង​ហាវ​ បាន​ដឹក​ប្រេងសាំងនេះ​​​ទៅ​បូម​ផ្ទេរ​ឱ្យ​ម្ចាស់​តូបដែលជាកន្លែងកើតហេតុ ហើយខណៈ​​​កំពុង​បូម​​ប្រេងសាំងចេញ​​ ​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​​​ខ្លាំងនិងសន្ធោសន្ធៅទៅហើយ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងបែបនេះ​ ។ តែយ៉ាងណា នៅមិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់នៅឡើយ ដោយកំពុងស្រាវជ្រាវបន្ត​។

ប្រភពបន្តថា ភ្លាម​ៗ​នោះ​​ មានខាង​​រថយន្ត​បង្ការ​និង​ពន្លត់អគ្គិភ័យ​នៃ​អធិការ​នគរបាល​ស្រុក​ស្ទឹង​ហាវ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​០២​គ្រឿង ​និង​រថយន្ត​បង្ការ​និង​ពន្លត់អគ្គីភ័យ​ឯក​របស់​ក្រុមហ៊ុន​ប្រេង​ចំនួន​​២​ក្រុមហ៊ុន​ផ្សេង​គ្នា ម​កបាញ់​ពន្លត់​​សរុបអស់​ចំនួន​៧​រថយន្ត​ ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​ទើប​គ្រប់គ្រង​ភ្លឿងបានជា​ស្ថា​រ​ពរ ដោយ​មិនមាន​​​ឆ្លង​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​នោះទេ ។

សូមរំលឹកថា កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា ​​អគ្គិភ័យបាន​​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ទីតាំង​​លក់​សាំង​មួយ​​ ​ជា​តូប​របស់​ឈ្មោះ​ហ៊ា អឹ​ម ​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​តិ​រវិ​ថី សម្តេច​ហ៊ុន សែន ត្រង់​ចំណុច​ប្រមាណ​ជា​២០០​ម៉ែត្រ​ពី រង្វង់​មូល​ស្ថិត​ក្នុង​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។​

ប្រភពពីលោក​វរសេនីយ៍ឯក រស់ កី​ បាន​បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា​ នៅ​ក្នុង​ហេតុ​ការ​អគ្គិភ័យ​​នេះ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ ឬ​បាត់បង់​អាយុជីវិត​មនុស្ស​ទេ ​។

អត្ថបទសរសេរ ដោយ