ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ បំបាក់​​ នី សុភា ឱ្យ​ចាញ់​ពិន្ទុ​ទាំង​មិន​អស់ចិត្ត

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​អ្នកលេង​កណ្ដាប់ដៃ​ឆ្វេង​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​បាន​បំបាក់​អ្នកលេង​ស្នៀត​ជង្គង់​នី សុ​ភី មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ឱ្យ​ចាញ់​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​ក្នុងជំនួប​សងសឹក​កាលពី​ថ្ងៃ​ទី​១០ ឧសភា នៅ​លើសង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​។ រវាង​រឿង…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​អ្នកលេង​កណ្ដាប់ដៃ​ឆ្វេង​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​បាន​បំបាក់​អ្នកលេង​ស្នៀត​ជង្គង់​នី សុ​ភី មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ឱ្យ​ចាញ់​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​ក្នុង
ជំនួប​សងសឹក​កាលពី​ថ្ងៃ​ទី​១០ ឧសភា នៅ​លើសង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​។

រវាង​រឿង សោ​ភ័​ណ្ឌ និង​នី សុ​ភី ធ្លាប់​ប៉ះ​គ្នា​ចំនួន​២​លើក​រួច​មក​ហើយ ដោយ​មាន​ចាញ់ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ​អ្នក​ប្រដាល់​ដែល​មាន​រហស្សនាម​ខ្លាកន្ដឿ រឿង សោ​ភ័​ណ្ឌ បាន​ធ្វើ​ឱ្យ​នី សុ​ភី ខកចិត្ត​យ៉ាង​ខ្លាំង ។ ខកចិត្ត​ដោយសារ​មុន​ពេល​ប្រកួត​នី សុភា បង្ហាញ​ជំនឿ​ចិត្ត​យ៉ាងច្រើនថា​នឹង​អាច​យកឈ្នះ​រឿង សោ​ភ័​ណ្ឌ​បាន​ដោយស្រួល​ទៀត​ផង ។

ទោះជា​យ៉ាងណា​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​១​និង​ទី​២ រឿង សោ​ភ័​ណ្ឌ​មិនសូវ​ហ៊ាន​ចូល​កៀក នី សុ​ភី នោះ​ទេ​ព្រោះ​អី​រាល់ពេល​ចូល​កៀក​ម្ដង​ៗ​ត្រូវ​នី សុ​ភី ធាក់​ចេញ​ជា​ញឹកញាប់ ។ ប៉ុន្តែ​នៅ​ពេល​ទទួល​បានឱកាស​ចូល​កៀក ម្ដង​ៗ រឿង សោ​ភ័​ណ្ឌ បាន​បញ្ជូន​ស្នៀត​កណ្ដាប់ដៃ​ម៉ាត់​ទៅ​លើ​ផ្ទៃមុខ​គូប្រកួតចូល​ពេញ​ៗ​ធ្វើ​ឱ្យ​នី សុ​ភី ចាប់ផ្ដើម​ថមថយ​កម្លាំង​ស៊ុ​ហ្វ​ជា​បណ្ដើរ​ៗ​។ ការ​ប្រកួត​៤​ទឹក​កន្លងមក កីឡាករ​ទាំង​ពីរ​មានឱកាស​វាយ​ចេញ​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​នី សុ​ភី ចាញ់​ប្រៀប​កម្លាំង​រឿង សោ​ភ័​ណ្ឌ​បន្តិច​នៅ​ចុង​ទឹក​ទី​៥​ុ​ធ្វើ​ឱ្យ​គេ​ចាញ់​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​។

ចំណែក​គូប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​វិញ​នោះ​កីឡាករ សូត្រ វាសនា មក​ពី​ក្លិប​បក្សី​ស្លាប​ដែក និង​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍ បាន​បាត់បង់​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត​ដូច​គ្នា បន្ទាប់​ពី​ប្រកួត​ចាញ់​ពិន្ទុ​គូប្រកួត​រៀង​ៗខ្លួន ។ កីឡាករ សូត្រ វាសនា ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ អេ ណា​រ័​ត្ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ខណៈ​កីឡាករ សេក គឹ​មរួន ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ឡុ​ង បេន​លឿន មក​ពីក្លិប​សាល​វ័​ន្ត​កីឡា​។

តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត អ្នក​ដែល​ឈ្នះ​នៅ​ក្នុង​វគ្គ​នេះ​នឹង​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១ ដែល​មាន​រង្វាន់​ម៉ូតូ Zoomer X១​រង្វាន់ និង​ទឹកប្រាក់​៥០០​ដុល្លារ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ