ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន ៖ មណ្ឌល​គី​រី​មាន​សក្កា​នុ​ពល​ធំធេង​សម្រាប់​អភិវឌ្ឍន៍​កសិដ្ឋាន​ផ្កា បន្លែ និង​ផ្លែ​ឈើ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌល​គី​រី​៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​លើក​ទៅ​១ របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប និង​ខេត្ត​មណ្ឌល​គី​រី នា​ថ្ងៃ​ទី ១១ ឧសភា​នេះ លោក…

មណ្ឌល​គី​រី​៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​លើក​ទៅ​១ របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប និង​ខេត្ត​មណ្ឌល​គី​រី នា​ថ្ងៃ​ទី ១១ ឧសភា​នេះ លោក ថោ​ង ខុន រដ្ឋ មន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា ខេត្ត​មណ្ឌល​គី​រី មាន​សក្តា​ធំធេង​ណាស់ សម្រាប់​ការ​អភិវឌ្ឍ​ជា​កសិដ្ឋាន ផ្កា បន្លែ និង​ផ្លែ​ឈើ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​អាច​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​លក់​នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ។

លោក ថោ​ង ខុន បាន​ថ្លែង​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប និង​ខេត្ត មណ្ឌលគិរី ខណៈ​ដែល​ក្រសួងទេសចរណ៍​តាម​ការ​ប្រគល់​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​ក៏​បាន​កំពុង​រៀបចំ​បញ្ចប់សេចក្ដី​ព្រាង​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ផង​ដែរ ។

លោក​បញ្ជាក់​បន្ថែម​ថា ដើម្បី​គាំទ្រ​ដល់​ការ​រៀបចំ​ផែនការ​ទាំង​ពីរ​នេះ​ក្រសួងទេសចរណ៍​បាន​បង្កើត​នូវ​ក្រុមការងារ​បច្ចេកទេស ដើម្បី​ជា​សេនាធិការ ។ សម្រាប់​ខេត្តមណ្ឌលគិរី ក្រុមការងារ​បច្ចេកទេស​ដឹកនាំ​ដោយ លោក ថោ​ង រដ្ឋ​ស​ក្កិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មាន​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ជា​សេនាធិការ ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ដែរ​ថា ខេត្តមណ្ឌលគិរី​មាន​សក្ដានុពល​ដ៏​សំបូរ​បែប​លើ​ពហុ​វិស័យ រួម​ទាំង​មាន​វិស័យ​ទេសចរណ៍ ឧ​ស្សហកម្ម រ៉ែ និង​ថាមពល កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ច្រក​ទ្វារ​អន្តរជាតិ ព្រម​ជាមួយ​តំបន់​អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ​ជា​ច្រើន​ផង​ដែរ ។ សម្រាប់​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី​មាន​ភាព​ខ្លាំង និង​អំណោយផល​ដល់​ការ​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​បែប​សម្រាកលំហែ​កម្រិត​ខ្ពស់ និង​ទេសចរណ៍​បែប​ធម្មជាតិ (Alternative Tourism) ជា​ពិសេស​លើ​ផ្នែក​អេកូ​ទេសចរណ៍ និង​ក​សិ​-​ទេសចរណ៍ ។ ប៉ុន្តែ​អ្វី​ជា​ការ​កត់សម្គាល់​នោះ គឺ​ខេត្តមណ្ឌលគិរី​មាន​សក្ដានុពល​ធំធេង​ណាស់ សម្រាប់​ការ​អភិវឌ្ឍ​ជា​កសិដ្ឋាន ផ្កា បន្លែ ផ្លែ​ឈើ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​អាច​ឈាន​ដល់​ការ​នាំ​ចេញ​នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ផង​ដែរ ។

លោក​ថា ទីតាំង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ និង​ខេត្ត​ដា​ឡា​ត់ ប្រទេស​វៀតណាម ជា​ពិសេស​ភាព​អំណោយផល​នៃ​អាកាសធាតុ​ត្រជាក់​បង្គួរ​នៅ​តំបន់​នេះ​រួម​ជាមួយ​ដី​ដ៏​មាន​ជីជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ