នៅទីបំផុត តារាសម្តែងនាង មាន សូនីតា បានចេញមុខបកស្រាយនូវរឿងរ៉ាវពីក្រោយរូបភាពដែលនាងបានបង្ហោះលើបណ្តាញសង្គម ដែលមហាជនដាក់ការសង្ស័យថា នាងត្រូវគូស្នេហ៍បំពាក់ចិញ្ចៀនសុំនាងរៀបការ ។

តារាស្រីរូបនេះអះអាងថា តាមពិតសកម្មភាពទាំងអស់នេះ គឺគ្រាន់តែជាការថតសម្តែងផ្សព្វផ្សាយពីទីតាំងកន្លែងកម្សាន្តមួយ នៅក្នុងខេត្តសៀមរាប ប៉ុន្តែដោយសារការថតនោះ គឺតួប្រុសហាក់មានការអៀនខ្លាំង ទើបនាងសម្រេចយករូបភាពពីក្រោយខ្នងយ៉ាងដូច្នេះ ។

មាន សូនីតា បានលើកឡើងថា នាងមិននឹកស្មានរូបភាពដែលនាងបានបង្ហោះនោះផ្ទុះការចាប់អារម្មណ៍ច្រើនបែបនេះឡើយ ដោយនៅក្នុងនោះ គឺមានការសាកសួរច្រើនពីប្រិយមិត្តភក្តិ និងក្រុមគ្រួសាររបស់នាងផងដែរ ។
នាងបន្តថា តាមពិតនាងមិនចង់អោយផ្ទុះការចាប់អារម្មណ៍បែបនេះឡើយ ប៉ុន្តែដោយសារតួប្រុសគាត់អៀនពេក និងភ័យ ដូច្នេះមិនអោយយកមុខគាត់បានទើបសម្រេចថតយកគាត់មិនក្រោយ ។

នាងបញ្ជាក់ថា នាងបានអានសារពីបងប្អូនច្រើនមែនទែន ដោយពួកគាត់បានចូលរួមអបអរសាទរ ខណៈពេលនាងអានសារទាំងអស់នោះដោយញញឹម ។
នាងថា ខ្ញុំមិននឹកស្មានអ្នកទាំងអស់គ្នាយកពេលដ៏មានតម្លៃមកចូលរួមអបអរដល់រូបខ្ញុំឡើយ ហើយខ្ញុំគិតថា ខ្ញុំជាមនុស្សសំណាងបំផុត ដែលទទួលបានការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ពីអ្នកទាំងអស់គ្នា ។

នាងបន្ថែមថា មានអ្នកខ្លះបានថាអោយ មិនបើកបេះដូង និងរើសប្តីពេក ត្រង់ចំណុចនេះនាងចង់បញ្ជាក់ថា នាងក៏ចង់មានគូដូចគ្នា ក្នុងពេលដែលនាងបានថតនៅទីកន្លែងបែបរ៉ូមាទិចបែបនេះ នាងក៏មានក្តីស្រមៃថា តើពេលណាដែលមានបុរសជិះសេះសបង្ហាញមុខ ហើយគេត្រូវគ្នាជាមួយនាងគ្រប់បែបយ៉ាង ។
គួរបញ្ជាក់ថា មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមបានដាក់ការសង្ស័យថា តារាសម្តែងនាង មាន សូនីតា ទំនងត្រូវបានគូស្នេហ៍បំពាក់ចិញ្ចៀនសុំនាងរូបការហើយ បន្ទាប់ពីតារាស្រីរូបនេះបានទម្លាយចេញនូវរូបភាពប៉ុន្មានសន្លឹកដោយបង្ហាញចិញ្ចៀនពេជ្រមួយវង់យ៉ាងស្រស់ស្អាត ។

នៅលើគណនេយ្យហ្វេសប៊ុកតារាសម្តែង ដែលមានរហ័សនាមជារាជនីក្រមារូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដោយនៅក្នុងរូបភាពនោះក៏មានការបង្ហាញចិញ្ចៀនពេជ្រមួយវង់ពាក់នៅនឹងដៃ និងរូបភាព បុរសរូបសង្ហារម្នាក់ឈរឱបនាងពីក្រោយដោយមានបាច់ផ្កាជាប់នឹងដៃផងដែរ ។
ជាមួយនឹងរូបភាពនោះ មាន សូនីតា ក៏បានភ្ជាប់ជាមួយនឹងសំណេរដ៏ខ្លីនឹងមានន័យថា អរគុណសម្រាប់គ្រប់យ៉ាងដែលនោះមានន័យថា ទំនងជាគូស្នេហ៍របស់នាងសុំនាងរៀបការទៅតាមបំណងរបស់នាង ក្រោយពីអ្នកទាំងពីរមានទំនាក់ទំនងជាមួយអស់ពេលជាច្រើនឆ្នាំមកនេះ ។

ក្រោយការបង្ហោះរូបភាពទាំងអស់នេះ គេឃើញមានអ្នកគាំទ្រ ជាពិសេសមិត្តភក្តិក្នុងចង្កោមសិល្បៈដូចគ្នាបានចូលទៅខំមិន ដោយម្នាក់សម្តែងការអបអរសាទរចំពោះរូបនាង ៕
ចែករំលែកព័តមាននេះ