ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេ​ចរណ៍​ចិន​មក​លេង​កម្ពុជា​កើនឡើង​ដល់​ជាង​៥០​% ខណ​:​អឺរ៉ុប​កើន​ប្រមាណ​២០​%

14 ម៉ោង មុន
  • ភ្នំពេញ

ស្ថិតិ​ដែល​ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ គឺ​កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៣,៣៦ លាន​នាក់ ជាមួយនឹង​កំណើន​កើនឡើង​ប្រមាណ​ជា៦,២​ភាគរយ ។ ផ្អែក​តាម​ស្ថិតិ​ទីផ្សារ​ទេសចរ​បរទេស​ធំ​ៗ​គឺ​ភាគច្រើន​ស្រុត​ចុះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ច្រក​នៃ​ក្តី​រំពឹង​សម្រាប់​រុញ​កំណើន​ទេសចរណ៍​នៅ​ឆមាស​ក្រោយ​គឺ​ចិន…

ស្ថិតិ​ដែល​ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ គឺ​កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៣,៣៦ លាន​នាក់ ជាមួយនឹង​កំណើន​កើនឡើង​ប្រមាណ​ជា៦,២​ភាគរយ ។

ផ្អែក​តាម​ស្ថិតិ​ទីផ្សារ​ទេសចរ​បរទេស​ធំ​ៗ​គឺ​ភាគច្រើន​ស្រុត​ចុះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ច្រក​នៃ​ក្តី​រំពឹង​សម្រាប់​រុញ​កំណើន​ទេសចរណ៍​នៅ​ឆមាស​ក្រោយ​គឺ​ចិន និង​អឺរ៉ុប​តែ​ម្តង ។

ស្ថិតិ​នៅ​ក្នុងអំឡុងពេល​នេះ ភ្ញៀវ​ទេសចរ​ឡាវ​ធ្លាក់​ចុះ​៣៧,៥​ភាគរយ វៀតណាម​ធ្លាក់​ចុះ ៣,២​ភាគរយ កូរ៉េ​ខាងត្បូង​ធ្លាក់​៧,៤​ភាគរយ ប៉ុន្តែ​ចិន​បាន​បន្ត​កើនឡើង​ដល់​កម្រិត​៥០,៧ ភាគរយ ហើយ​មក​ពី​អឺរ៉ុប ក៏​ដូច​ជា​កើនឡើង​ដែរ ដូច​ជា​អង់គ្លេស​កើនឡើង​២៥,៧​ភាគរយ ហើយ​បារាំង​ជិត​១៤​ភាគរយ​ដែរ​។

អ្នក​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ម្នាក់​បាន​ឲ្យ​ដឹង​ថា សម្រាប់​ទីផ្សារ​ចិន​កម្ពុជា​នឹង​នៅ​តែ​បន្ត​ទទួល​បាន​កំណើន​ដ៏​ប្រសើរ​បន្ថែម​ទៀត ដោយសារ​តែ​គោលនយោបាយ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ហើយ វិស័យ​ឯកជន​ក៏​សកម្ម​ដែរ​ជាមួយនឹង​ទីផ្សារ​ចិន ដោយពេល​នេះ​ច្រក​នៃ​កា​រត​ភ្ជាប់​ជើងហោះហើរ​ជាមួយនឹង​ចិន ក៏​ទូលំទូលាយ ។

លោក​បាន​បន្ត​ទៀត​ថា ច្រក​នេះ​មិន​ត្រឹមតែ​អាច​ធ្វើ​ទីផ្សារ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ចិន​ទេ ពី​អឺរ៉ុប​ខ្លះ ក៏​អាច​បាន​ដែរ ពីព្រោះ​ចិន​ក៏​ជា​កន្លែង​ត​ភ្ជាប់​ជើងហោះហើរ​មួយ​ទៅ​អឺរ៉ុប​ទូលំទូលាយ​ដែរ ។ ដោយឡែក​ច្រក​នៃ​ការ​ជំរុញ​ដែរ​នោះ​គឺ​តាម​រយៈ​ច្រក​ហោះ​ហើយ​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ហើយ​ទីផ្សារ​នៅ​អា​មេ​រិ​ក គឺ​តាម​រយៈ​ច្រក​នៃ​កា​រត​ភ្ជាប់​ជាមួយនឹង​កូរ៉េ​ខាងត្បូង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ