ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​៥​នាក់​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ក្រប​ខ័ណ្ឌ La Liga និង Segunda Division

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ​៖ ក្របខ័ណ្ឌ La Liga បាន​បញ្ជាក់​ថា​កីឡាករ​ចំនួន ៥ នាក់​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ La Liga…

ប្រទេស​អេ​ស្ប៉ា​ញ ​៖ ក្របខ័ណ្ឌ La Liga បាន​បញ្ជាក់​ថា​កីឡាករ​ចំនួន ៥ នាក់​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ La Liga និង​ក្របខ័ណ្ឌ​លំដាប់​ទី​២ Segunda División បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស​កូ​វី​ដ​-១៩ ។

ជាមួយនឹង​ការ​អនុវត្ត​តាម​គោលនយោបាយ របស់​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ កីឡាករ​បាល់ទាត់​អាជីព​ទាំងអស់​នៅ​ក្របខ័ណ្ឌ La Liga និង Segunda Division កំពុង​ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ មុន​ពេល​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ ដើម្បី​មាន​លទ្ធភាព​បន្ត​ការ​ប្រកួតប្រជែង​សម្រាប់​រដូវ​កាល​នេះ​វិញ ។

La Liga បាន​បញ្ជាក់​ថា​កីឡាករ ៥ នាក់​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ក្នុង​នោះ ២​នាក់​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ ស្រប​តាម​ច្បាប់​ការពារ​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ខណៈ​ដែល ៣​នាក់​ផ្សេង​ទៀត​មក​ពី​ក្លិប Real Betis បន្ទាប់​ពី​ក្លិប​នេះ​បាន​ប្រកាស​ថា​អ្នកចាំទី Joel Robles, ខ្សែបម្រើ​ស្លាប Alfonso Pedraza និង​ខ្សែប្រយុទ្ធ Juanmi Jimenez បាន​ឆ្លង​វីរុស​នេះ ។

បច្ចុប្បន្ន​កីឡាករ​ទាំងនោះ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​បន្ត​ការ​តាមដាន និង​ព្យាបាល ។ ស្ថាប័ន​បាន​បន្ថែម​ទៀត​ថា ពួក​គេ​ក៏​នឹង​ផ្តល់​ការ​ធ្វើតេស្ត​ដល់​ក្រុម​គ្រួសារ​របស់​កីឡាករ ដែល​ឆ្លង​វីរុស​នេះ​ផង​ដែរ ។

ក្លិប​ជា​ច្រើន​បាន​ចាប់ផ្តើម​ការ​ហ្វឹកហាត់​របស់​ខ្លួន​ឡើង​វិញ កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជា​យូរ ។

ដោយឡែក​លោក Javier Tebas ប្រធាន La Liga បាន​កំណត់​យក​ថ្ងៃ​ទី ១២ ខែ មិថុនា ជា​ថ្ងៃ​ដែល​បាល់ទាត់​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​អាច​វិល​ត្រឡប់​មក​វិញ ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ថា អ្វី​ៗ​គ្រប់យ៉ាង​គឺ​ស្ថិត​លើ​កា​រស​ម្រេ​ចិត្ត​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ។

ប្រទេស​អេ​ស្ប៉ា​ញ​គិត​ត្រឹម​ថ្ងៃ​ទី ១១ ខែ ឧសភា មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ចំនួន ២៦៤,៦៦៣ ករណី និង​មាន​មនុស្ស​ស្លាប់​សរុប​ចំនួន ២៦,៦២១ នាក់​ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន ១៧៦,៤៣៩ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ