ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួតគ្នាផ្តាច់ជីវិតបុរសម្នាក់តាមផ្លូវ លុះ១​ម៉ោងក្រោយអស់លក្ខណ៍​

3 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ត្រូវ​​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​បាន​ក្រោយ​ពី​ធ្វើ​សកម្មភាព​កាប់ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​​បណ្តាល​ឱ្យ​បាត់បង់ជីវិត ​ក្នុង​​ទំនាស់​ពាក្យ​សម្តី​នឹង​គ្នា​ ។​ ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យម្នាក់​ខាងលើនេះ​​បាន​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​​១១​និង​២២នាទីយប់​ថ្ងៃ​ទី​៨ ឧសភា ​ឆ្នាំ​២០២០ នៅ​ចំណុ​ច​ផ្លូវលំ​ ក្នុងភូមិ​តា​ឌូ​…

ខេត្ត​តាកែវ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ត្រូវ​​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​បាន​ក្រោយ​ពី​ធ្វើ​សកម្មភាព​កាប់ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​​បណ្តាល​ឱ្យ​បាត់បង់ជីវិត ​ក្នុង​​ទំនាស់​ពាក្យ​សម្តី​នឹង​គ្នា​ ។​

ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យម្នាក់​ខាងលើនេះ​​បាន​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​​១១​និង​២២នាទីយប់​ថ្ងៃ​ទី​៨ ឧសភា ​ឆ្នាំ​២០២០ នៅ​ចំណុ​ច​ផ្លូវលំ​ ក្នុងភូមិ​តា​ឌូ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ ។

លោក​វរ​សេនី​យ៍​ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ត​ខេត្ត​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ​នេះ​ឈ្មោះ​ខាត់ សង្ហា ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជា​ជាង​ផ្សារ​ដែក ​រស់នៅ​ភូមិ​តា​ឌូ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ បន្ទាប់​ពី​ចាប់ខ្លួន ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​ង​តាង​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ EXCITER GP ព​ណ៌ទឹក​ប៊ិ​ុ​ច​ចាស់​ គ្មាន​ស្លាក​លេខ ។

លោក​មេបញ្ជាការ​រង​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ​លោក​បាន​ដឹកនាំ​កំលាំង​ជំនាញ​ដោយ​សហការ​ជាមួយ​កំលាំង​មូលដ្ឋាន​ក្រុង​ដូន​កែវ​បាន​ជិះ​រថយន្ត​ល្បាត​តាម​បណ្តោយ​ផ្លូវលំ​ ក្នុង​ភូមិ​តា​ឌូ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ដូច​ភិនភាគ​ដូច​ម៉ូតូ​ដែល​បាន​​រាយការណ៍​មក​នោះ​ ។ លុះ​ពេល​ពិនិត្យ​ឃើញ​ម៉ូតូ​មាន​ប្រឡាក់​ដីខ្សាច់​ថ្មី​ៗ​ដូច​កន្លែង​ជន​រង​គ្រោះ​ដួល​ម៉ូតូ​ដែរ​នោះ​ក៏​បាន​សុំ​យោបល់​ពី​លោក​ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ដោយ​​បាន​បង្គាប់​អោយ​ឃាត់ខ្លួន​តែ​ម្តង ហើយ​នៅ​ពេល​នេះ​យើង​កំពុង​តែ​សួ​នាំ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​បក្ខ​ពួក​ដែល​នៅ​សល់ ។

គួ​រ​​រំលឹក​​ថា ​កាលពី​​វេលា​ម៉ោង​​១០យប់​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០២០ មាន​ករណី​​ជនសង្ស័យមួយក្រុម​ធ្វើសកម្មភាព​កាប់ប្រហារទៅលើជនរងគ្រោះម្នាក់​ បណ្តាល​ឱ្យបាត់បង់ជីវិត ​ត្រង់​ចំណុច​មុខ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​:​ខេត្តតាកែវ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ ។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ មាន​ជន​ស​ង្ស័​យ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​ពី៤​នាក់​ទៅ​៥​នាក់​ជិះ​ម៉ូតូ​​ចំនួន​២​គ្រឿង ក្នុងនោះ​ម៉ូតូមួយគ្រឿង​​​ម៉ាក​EXCITER GP(150)​ ពណ៌​ទឹក​បិ​ុ​ច​ចាស់​ គ្មាន​ស្លាក​លេខ​ និង​ម៉ូតូ​មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​ បាន​ធ្វើ​សកម្មភាព​យក​ពូថៅ និង​ដាវ​ជិះ​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ ធុន​ C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១FR -៤២៤៦ ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើ​តម​ក​លិច​។

ក្នុងហេតុការណ៍ខាងលើនេះ​ដែរ បណ្តាល​ឱ្យ​ជនរងគ្រោះ​​​ម្នាក់​បាត់បង់ជីវិត និង​​​២នាក់ទៀត​រង​របួសធ្ងន់ ក្នុងនោះរួម​មាន ១-​ឈ្មោះ​ប៉ុ​ល រឿ​ន​មក​រា ភេទ​ប្រុ​ស អាយុ​១៧​ឆ្នាំ ជា​កសិករ ​បានបាត់បង់ជីវិត​នៅ​កន្លែង​កើតហេតុ​ ២-​ឈ្មោះ មុត ចិន​មិថុនា ភេទ​ប្រុ​ស អាយុ​២១​ឆ្នាំ ជា​កសិករ រង​បួសធ្ងន់ ​និង​​ឈ្មោះ​ហេង សុ​ី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រង​របួសធ្ងន់ ។ ជនរងគ្រោះ​ទាំង​បី​នាក់​រស់នៅ​ភូមិ​ចក ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។

បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ លុះ​១​ម៉ោង​ក្រោយ​មក កំលាំង​កងរាជអាវុធហត្ថ​​ក៏​ឃាត់ខ្លួន​ជនសង្ស័យបានម្នាក់ ​និ​ង​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សល់ ដើម្បី​​យកមក​ផ្តន្ទាទោសតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ