ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​ទី​តាំង​សិប្ប​កម្ម​អត់​ច្បាប់​នៅ​ក្រុង​សៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ល្មើសច្បាប់​មួយ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០…

ខេត្តសៀមរាប ៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ល្មើសច្បាប់​មួយ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ខណៈនោះ​ម្ចាស់​ទីតាំង​បាន​រត់គេច​ខ្លួន​បាត់ ។

មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ​មានការ​ចូលរួម​ពី​អាវុធហត្ថ​ក្រុង និង​លោក​វរសេនីយ៍ឯក​សេង វុ​ទ្ធី មេបញ្ជាការ​រង​ខេត្តសៀមរាប​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ភឿ​ក ភារ​ម្យ និង​លោក​ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋាភិបាល​ព្រៃឈើ​ខេត្តសៀមរាប សម្របសម្រួល​ដោយ​លោក​កើត វ​ណ្ណា​រ៉េ​ត ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ។

មន្ត្រី​ដដែល​បន្ត​ថា ប្រតិបត្តិការ​នេះ​រក​ឃើញ​វត្ថុ​តាង​ម៉ាស៊ីន​រ៉ៃ​ចំនួន​២​គ្រឿង ឈើ​ប្រភេទ​លេខ​១​ចំនួន​៣៦​ដុំ​ស្មើនឹង​១,៥៧៧​ម៉ែត្រគូប បាន​ប្រគល់​ឲ្យ​ខណ្ឌរ​ដ្ឌ​បាល​ព្រៃឈើ​ខេត្តសៀមរាប​ដើម្បី​បន្ត​និ​តិ​វិធី ។ ទោះជា​យ៉ាងណា​ក្ដី​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​នោះ​នៅឡើយ​ទេ ខណៈ​ម្ចាស់ផ្ទះ​កំពុង​គេចខ្លួន ។

ប្រភព​បាន​បង្ហើប​ថា នៅ​ក្នុង​ទីរួមខេត្ត​សៀមរាប មាន​ទីតាំង​រោង​សិប្បកម្ម​ច្នៃ​ឈើ​មិន​តិច​ជាង​៣០​កន្លែង ហើយ​គេ​មិនដឹង​ថា​មានច្បាប់ ឬ​យ៉ាងណា​នោះ​ទេ ជា​ពិសេស​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​នេះ​តែ​ម្តង ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ