រាជធានីភ្នំពេញ ៖ នៅទីបំផុតកីឡាករ2រូបដែលឈ្នះការប្រកួតក្នុងការជម្រើសជើងឯកដែលជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅប៉ុស្តិ៍លេខ5 កាលពីថ្ងៃទី9 ខែឧសភា ឆ្នាំ2020 បានបញ្ចប់ហើយ ដោយបញ្ចប់យ៉ាងជោគជ័យ។

កីឡាករ2រូបបានក្លាយជាអ្នកឈ្នះគូប្រកួត ហើយមានឱកាសឡើងប្រកួតក្នុងវគ្គចុងក្រោយ ដើម្បីក្ដោបយកតំណែងម្ចាស់ពាន។ ក្នុងចំណោមអ្នកទាំងពីរ កីឡាករ រិន សារ័ត្ន បង្គោលក្រហម គឺជាអ្នកមានសំណាង បើទោះជាភាគីខាងកីឡាករ វ៉ែន ហុងជីវ៉ុង ប្រឹងអស់ពីសមត្ថភាព។

ការប្រកួតដែលបានធ្វើឡើងនៅព្រែកកំពិស ដោយប្រកួតជាលក្ខណៈបិទទ្វារនេះ កីឡាករទាំងពីរប្រឹងអស់ពីសមត្ថភាពរៀងខ្លួនតែម្ដង ដោយមិនមានភាគីខាងណា សំចៃដៃ ឬទុកមុខអោយភាគីខាងណានោះទេ ដោយសារតែម្នាក់សុទ្ធតែចង់ដណ្ដើមឱកាសឈានធ្វើជាម្ចាស់ពាន។

ដូច្នោះហើយ ទើបកីឡាករបង្គោលក្រហម រិន សារ័ត្ន ទទួលការសរសើរមិនតិចទេ បន្ទាប់ពីដណ្ដើមបានជ័យជម្នះ។ យ៉ាងណាមិញ រិន សារ័ត្ន នៅមិនទាន់ប្រាកដចិត្តក្នុងការក្លាយជាម្ចាស់ពាននោះទេ បើទោះជាលោកនឹងក្លាយជាជើងឯករងដោយស្វ័យប្រវត្តិ។ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ