ប្រភពមន្ត្រីជាន់ខ្ពស់នៅក្រសួងកសិកម្មបានអោយដឹងថា ក្រសួងកំពុងចរចាជាមួយនឹងភាគីចិន ដើម្បីរកមើលលទ្ធភាពនៃការនាំចេញទំនិញផ្លែមៀនទៅកាន់ប្រទេសចិន ។
មន្ត្រីដែលស្នើសុំមិនបញ្ចេញឈ្មោះ រូបនេះនិយាយថា កម្ពុជាមើលឃើញចិនជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា ។
លោកនិយាយថា ដូច្នេះយើងកំពុងតែចរចា ដើម្បីសម្រេចបានពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិន ។
មន្ត្រីរូបនេះបាននិយាយថា បើសិនជាយើងអាចបើកទីផ្សារទៅកាន់ប្រទេសចិនមែននោះ យើងគិតថា វានឹងជួយដល់ប្រជាជនកម្ពុជាយើងដែលដាំផ្លែមៀននៅប៉ៃលិន និងផ្លែស្វាយស្រស់ ។
កន្លងមកប្រជាជនដែលដាំដំណាំច្រើន តែរអ៊ូរឿងរកស៊ីខាត និងគ្មានទីផ្សារ ។
ដូច្នេះការជួយរកទីផ្សារដល់ប្រជាកសិករ គឺជារឿងដ៏ចាំបាច់មួយសម្រាប់ជួយដល់ប្រជាជននៅតាមបណ្តាខេត្ត ៕
ចែករំលែកព័តមាននេះ