Benjamin Aidoo ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិក៤នាក់ក្នុងក្រុមរាំសែងមឈូសដ៏ល្បីល្បាញរបស់អាហ្វ្រិក បាននិយាយថាខ្លួនគឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្រុម Barcelona ។ Benjamin…
Benjamin Aidoo ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិក៤នាក់ក្នុងក្រុមរាំសែងមឈូសដ៏ល្បីល្បាញរបស់អាហ្វ្រិក បាននិយាយថាខ្លួនគឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្រុម Barcelona ។
Benjamin Aidoo សមាជិកក្រុមខាងលើ ដែលកំពុងល្បីល្បាញខ្លាំងនៅទូទាំងពិភពលោក តាមរយៈវីដេអូដែលត្រូវបានចែកចាយ (MEME) តាមរយៈសកម្មភាពរាំសែងមឈូសក្នុងពិធីបុណ្យសព បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអេស្ប៉ាញ Cadena SER ថា «កីឡាករដែលខ្ញុំចូលចិត្តជាងគេបំផុតគឺ Lionel Messi ខ្ញុំស្រលាញ់គេណាស់ ។ ខ្ញុំចូលចិត្តរបៀបលេងរបស់គេ និងការបញ្ចប់ទីរបស់គេ» ។
ចែករំលែកព័តមាននេះ