ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​3 ​ស្ថិត​ក្នុង​ភាព​ម​ន្ទឹ​ល​នៅឡើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ៊ុ​ក សិទ្ធិ​ជាតិ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ហ៊ាន​កំណត់​ថា​តើ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​នេះ​នឹង​ត្រូវ​បន្ត​លើក​ពេល​ឬ​ក៏​ត្រូវ​លុប​ចោល​នោះ​ទេ ខណៈ​ជំងឺ​កូ​វី​ដ​-១៩ ស្ថិត​ក្នុង​លក្ខណៈ​ផុយ​ស្រួយ​នៅឡើយ ។…

រាជធានី​ភ្នំពេញ ៖ លោក​អ៊ុ​ក សិទ្ធិ​ជាតិ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ហ៊ាន​កំណត់​ថា​តើ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​នេះ​នឹង​ត្រូវ​បន្ត​លើក​ពេល​ឬ​ក៏​ត្រូវ​លុប​ចោល​នោះ​ទេ ខណៈ​ជំងឺ​កូ​វី​ដ​-១៩ ស្ថិត​ក្នុង​លក្ខណៈ​ផុយ​ស្រួយ​នៅឡើយ ។

លោក​អ៊ុ​ក សិទ្ធិ​ជាតិ បញ្ជាក់​ថា កូ​វី​ដ​-១៩ មិនមែន​ជា​រឿង​របស់​កម្ពុជា​តែ​ម្នាក់ឯង​នោះ​ទេ តែ​វា​ជា​បញ្ហា​កង្វល់​របស់​ពិភពលោក​ទាំងមូល​ធ្វើ​ឱ្យ​ការងារ​ជា​ច្រើន​ជាប់​គាំង​ទៅ​មុខ​មិន​រួចថយ​ក្រោយ​មិន​រួច ។ ជាក់ស្ដែង ការ​ប្រកួត​បាល់ទាត់​ជម្រុះ​ពិភពលោក ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ក៏​ត្រូវ​លើក​ពេល​ប្រកួត​ដែរ ។ ពេល​នេះ អ្វី​ៗ​ដែល​ពិភពលោក​កំពុង​តែ​គិត​នោះ​គឺ​កូ​វី​ដ​-១៩​នេះ​តែ​ម្ដង ។ នេះ​នៅ​មិន​ទាន់​និយាយ​ពី​ការ​ប្រកួត​ជើងឯក​នានា​ដែល​សហព័ន្ធ​តំបន់ ទ្វីប ឬ ពិភពលោក​ត្រូវ​លើក​ពេល ឬ​លុប​ចោល​នោះ​ឡើយ ។

ការ​ប្រកួត​កីឡា​ជាតិ​គឺជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​សម្រាប់​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ កម្ពុជា​ត្រូវការ​ការ​ប្រកួតដែល​មាន​ទម្រង់​ជា​ហ្គេ​ម​នេះ​ព្រោះ​វា​ជួយ​បង្រៀនដល់​មន្ត្រី​សហព័ន្ធ​កីឡា​ជាតិ​ឲ្យ​ចេះ​ធ្វើការ​ជា​ក្រុម ចេះ​រៀបចំ​ការ​ប្រកួត មានគំនិត​បណ្ដុះបណ្ដាល​មន្ត្រី​នានា​ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រកួត​ជាដើម ។

តាម​ការ​គ្រោងទុក ការ​ប្រកួត​មាន​ជាង​៣០​ប្រភេទ​កីឡា ប៉ុន្តែ​ដោយសារ​កញ្ចប់​ថវិកា​នៅ​រក្សា​ទុក​ដដែល​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​គម្រោង​បន្ថែម​នូវ​ប្រភេទ​កីឡា​តែ​សុំ​ឲ្យ​សហព័ន្ធ​នានា​បន្ថយ​ចំនួន​វិញ្ញាសា​វិញ ។

ទោះបី​អ្វី​ៗ​ស្ថិត​នៅ​ក្នុង​ការ​គិត​ទុក​ក៏​ដោយ​ប៉ុន្តែ​ទាល់តែ​បញ្ហា​កូ​វី​ដ​-១៩​នៅ​លើ​ពិភពលោក​នេះ​លែង​ជា​កង្វល់​សម្រាប់​មនុស្សជាតិ ទើប​ការ​និយាយ​ពី​ការ​ប្រកួត​កីឡា​ជាតិ​នឹង​ច្បាស់លាស់​ឡើង​វិញ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ