ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនកម្សាន្ត Disneyland នៅ​សៀង​ហៃ គ្រោង​នឹង​បើក​វិញ​​ឆាប់​ៗ​​ខាង​មុខ​នេះ

4 ឆ្នាំ មុន

ប្រទេស​ចិន​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Disney បាន​និយាយ​ថា សួន​កម្សាន្ត Disneyland…

ប្រទេស​ចិន​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Disney បាន​និយាយ​ថា សួន​កម្សាន្ត Disneyland នៅ​សៀង​ហៃ​នឹង​បើក​ជា​សាធារណៈ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១១ ខែឧសភា​។ សួន​នេះ ត្រូវ​បាន​បិទ​តាំងពី​ខែមករា ខណៈ​ដែល Disneytown សួន Wishing Star និង សណ្ឋាគារ Disneyland បាន​បើក​ឡើង​វិញ​តាំងពី​ខែ​មិ​នា​។

នេះ​នឹង​សម្គាល់ការ​បើក​សួនឧទ្យាន Disney ជា​លើក​ដំបូង​ចាប់តាំងពី​ការ​រាតត្បាត​បាន​ជម្រុញ​ឱ្យ​មានការ​បិទ​សួនឧទ្យាន​នៅ​ជុំវិញ​ពិភពលោក​។ Disney នឹង​តម្រូវ​ឱ្យ​ភ្ញៀវ​ពាក់​ម៉ាស់​ជាប់​ជា​និច្ច លើកលែងតែ​ពេល​បរិភោគ​អាហារ និង​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព​ក៏​ដូច​ជា​ប្រើ QR កូដ​សុខភាព​នៅ​សៀង​ហៃ ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ថា​ជា​ប្រព័ន្ធ​តាមដាន​ប្រើប្រាស់​នៅ​ប្រទេស​ចិន​។

ក្រុមហ៊ុន Disney បាន​និយាយ​ថា គេ​ក៏​នឹង​គ្រប់គ្រង​ចំនួន​ភ្ញៀវ​ដែល​មក​លេង​ផង​ដែរ ជាមួយ​ប្រព័ន្ធ​កក់ និង បង្កើន​វិធានការ​អនាម័យ​ដោយ​សម្លាប់​មេរោគ​។ លោក​វេជ្ជបណ្ឌិត Pamela Hymel ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សួន​កម្សាន្ត Disney បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់​ភ្ញៀវ​ថា​៖ «នេះ​គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​សួន​កម្សាន្ត Disney ក៏​ដូច​ជា​កន្លែង​ផ្សេង​ៗ​ទៀត​លើ​ពិភពលោក​»។​

លោក​វេជ្ជបណ្ឌិត Hymel បាន​បន្ត​ថា​៖ «ក្រុមហ៊ុន​កំពុងធ្វើការ​លើ​ផែនការ​សម្រាប់​ឧទ្យាន​ក្នុងស្រុក​របស់​អា​មេ​រិ​ក ដើម្បី​បើក​ជា​ថ្មី​ក្នុង​ដំណាក់កាល​ដំបូង ដោយ​មនុស្ស​មិន​ចាំបាច់​ឈរ​តម្រង់​ជួរ​មែនទែន​ដូច​កាលពីមុន​»។​

លោក Hymel មិន​បាន​បញ្ជាក់​ថា តើ​ភ្ញៀវ​នៅ​ឧទ្យាន​កម្សាន្ត Disney របស់​អា​មេ​រិ​ក​អាច​នឹង​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ឬ​ក៏​អត់​ទេ តែ​ពួក​គេ​នឹង​ត្រូវធ្វើ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​នៅ​ទីនោះ​៕ (យោង​តាម​ប្រភពពី​edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ