ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អនុម័ត​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩​ ជា​បន្ទាន់

3 ឆ្នាំ មុន

រដ្ឋបាល​ចំណីអាហារ​ និង​ឱស​ថ​អា​មេ​រិ​ក (FDA) បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​ជា​បន្ទាន់​នូវ​ថ្នាំ​ព្យាបាល​ជំងឺ​អេ​បូ​ឡា​ឈ្មោះ Remdesivir សំរាប់​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ ។ នេះ​បើ​តាម​សេចក្តី​រាយ​កាណ៍​ព័ត៌មាន​BBC របស់​អង់គ្លេស​នៅ​ថ្ងៃនេះ ​។…

រដ្ឋបាល​ចំណីអាហារ​ និង​ឱស​ថ​អា​មេ​រិ​ក (FDA) បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​ជា​បន្ទាន់​នូវ​ថ្នាំ​ព្យាបាល​ជំងឺ​អេ​បូ​ឡា​ឈ្មោះ Remdesivir សំរាប់​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ ។

នេះ​បើ​តាម​សេចក្តី​រាយ​កាណ៍​ព័ត៌មាន​BBC របស់​អង់គ្លេស​នៅ​ថ្ងៃនេះ ​។

ការ​អនុញ្ញាត​មាន​ន័យ​ថា​ ថ្នាំ​នេះ​អាច​ត្រូវ​បាន​ប្រើ​លើ​មនុស្ស​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាមួយនឹង Covid-19 ធ្ងន់ធ្ងរ​។

ការ​សាកល្បង​ព្យាបាល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ ថ្នាំ​បាន​ជួយ​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ជា​សះស្បើយ​ឡើង​វិញ​ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ។

ប៉ុន្តែ​ការ​អនុញ្ញាត​ជា​បន្ទាន់​របស់ FDA មិន​ដូច​គ្នា​នឹង​ការ​អនុម័ត​ជា​ផ្លូវការ​ដែល​ទាមទារ​ឱ្យ​មានការ​ត្រួត​ពិនិត្យ​កម្រិត​ខ្ពស់​ជាង​នេះ​ទេ​។

ក្រុម​អ្នកជំនាញ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ថ្នាំ​ដែល​ត្រូវ​បាន​បង្កើត​ដំបូង​ដើម្បី​ព្យាបាល​ជំងឺ​អេ​បូ​ឡា​ហើយ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ Gilead មិន​គួរ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ថ្នាំ​វេទមន្ត​ទេ ។

អត្ថបទសរសេរ ដោយ