សង្គ្រាមអ៊ុយក្រែន ៖ បំពង់បង្ហូរប្រេងឌ្រូស្ប៉ា(មិត្តភាព) ដែលផ្ដល់ប្រេងរុស្ស៊ីដល់ហុងគ្រី និងស្លូវ៉ាគីកាត់តាមអ៊ុយក្រែន នឹងអាចបើកឲ្យដំណើរការឡើងវិញ ។ នេះបើតាមការប្រកាសរបស់ក្រុងគៀវកាលពីថ្ងៃទី២១ មេសា ដែលបែបនោះ ជាការបញ្ចប់កណ្ដាប់ដៃដែករបស់អ៊ុយក្រែនដែលមានតាំងពីយូរមកហើយជាមួយហុងគ្រី ដោយសង្ឃឹមថា ប្រទេសនោះនឹងលែងរាំងខ្ទប់ប្រាក់កម្ចីដ៏សំខាន់ពីសហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន។

រងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ី កាលពីខែមករាបំពង់បង្ហូរប្រេងនោះលែងប្រើកើតចាប់តាំងពីពេលនោះមក ហើយនាយករដ្ឋមន្ត្រីជាតិនិយមហុងគ្រីលោកវិកទ័រអូបង់ ចោទប្រកាន់អាជ្ញាធរអ៊ុយក្រែនថា អូសក្រឡាក្នុងការជួសជុលចាំបាច់ឡើងវិញ។ ជាការសងសឹក លោកវិកទ័រអូបង់បានរាំងខ្ទប់ ប្រាក់កម្ចីអឺរ៉ុប៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន។

ចំណែកប្រទេសស្លូវ៉ាគីដែលចំណុះខ្លាំងលើប្រេងរុស្ស៊ីដែរ បានគំរាមរារាំងការអនុម័តនាពេលខាងមុខការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបលើរុស្ស៊ី ។ ដោយសារការគំរាមទាំងនេះហើយបានជាអ៊ុយក្រែនយល់ព្រមធ្វើការជួសជុលឡើងវិញបំពុងបង្ហូរប្រេងឌ្រូស្ប៉ាមួយកង់ដែលរងការខូចខាត ដោយសារការវាយប្រហាររបស់រុស្ស៊ី ។ នេះជាការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីតាមតេឡេក្រាម។ លោកថា បំពង់បង្ហូរប្រេងនោះអាចដំណើរការឡើងវិញ៕
ចែករំលែកព័តមាននេះ