ខ្សែប្រយុទ្ធ Man City ម្នាក់ថា កីឡាករភាគច្រើនភ័យខ្លាចពេលលីគចាប់ផ្តើមឡើងវិញ
3 ឆ្នាំ មុន
ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Manchester City បាននិយាយថា កីឡាករភាគច្រើនមានការភ័យខ្លាចចំពោះការចាប់ផ្តើមសកម្មភាពបាល់ទាត់ឡើងវិញ…
ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Manchester City បាននិយាយថា កីឡាករភាគច្រើនមានការភ័យខ្លាចចំពោះការចាប់ផ្តើមសកម្មភាពបាល់ទាត់ឡើងវិញ នៅពេលដែលការរីករាលដាលនៃវីរុសឆ្លងកូវីដ-១៩ នៅតែកំពុងបន្ត ។
ក្របខ័ណ្ឌ Premier League សង្ឃឹមថានឹងបន្តរដូវកាលឡើងវិញនៅថ្ងៃទី ៨ ខែ មិថុនា ដែលនឹងតម្រូវឲ្យកីឡាករវិលត្រឡប់ចូលជំរំហ្វឹកហាត់វិញនៅថ្ងៃទី ១៨ ខែ ឧសភា ខាងមុននេះ ។
ក្របខ័ណ្ឌ Premier League ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី ១៣ ខែ មីនា ដោយសារតែរាតត្បាតនៃវីរុសកូវីដ-១៩ ប៉ុន្តែក្លិបទាំងអស់នៅតែប្តេជ្ញាចិត្តក្នុងការបញ្ចប់លីគនៅរដូវកាលនេះ។
ចែករំលែកព័តមាននេះ