ខឹង​ប្រជាជន​ពូកែ​ចេញ​ក្រៅ​ផ្ទះ អភិ​បាល​ក្រុង​ប្រើ​វិធីសាស្ត្រ​មួយ​តាម​​សួន​ច្បារ


ប្រទេស​ស៊ុ​យ​អែ​ត ៖ អភិបាលក្រុង Lund ប្រទេស​ស៊ុ​យ​អែ​ត លោក Philip Sandberg បាន​ប្រាប់ CNN កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីប្រជុំជន Lund របស់​ស៊ុ​យ​អែ​ត បាន​យក​លាមក​មាន់​ទម្ងន់​ប្រហែល​១​តោន មក​ចាក់ចោល​នៅ​ក្នុង​ឧទ្យាន​សំខាន់​របស់​ទីក្រុង ដើម្បី​រារាំង​ការ​ប្រមូលផ្តុំ និង​រារាំង​ទីក្រុង ពី​ការ​ក្លាយជា​ចំណុចកណ្តាល​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​។

គណៈកម្មាធិការ​បរិស្ថាន​ទីក្រុង បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ឧទ្យាន Lund City នឹង​ត្រូវ​បាន​បិទ​សម្រាប់​វិធានការ​ថែរក្សា​ជួសជុល នៅ​ថ្ងៃ Walpurgis ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​ភាគ​ខាងជើង​អឺរ៉ុប​។

លោក Sandberg បាន​ប្រាប់ CNN ថា ពួក​គេ​បាន​ចាក​លាមក​មាន់​ពេញ​ហ្នឹង ហើយនឹង​ធ្វើ​ឱ្យ​ទីនោះ​មាន​ក្លិនស្អុយ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ដែល​អាច​ការពារ​ការ​ប្រមូលផ្តុំ​របស់​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ប្រជាជន​មូលដ្ឋាន​ផង​ដែរ​។

លោក Sandberg បាន​មាន​ប្រសាសន៍​ថា​៖ «​វា​នឹង​មាន​ក្លិនស្អុយ​ខ្លាំង ហើយ​វា​ក៏​ជា​ជី​សម្រាប់​ធ្វើ​ឱ្យ​ផ្កា​មាន​ភាព​ស្រស់​ស្អាត​សម្រាប់​រដូវក្តៅ ដែល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​»​។

ខណៈ​ដែល​ប្រទេស​ស៊ុ​យ​អែ​ត បាន​ហាមឃាត់​ការ​ប្រមូលផ្តុំ​មនុស្ស​លើស​ពី ៥០​នាក់ លោក Sandberg បាន​និយាយ​នៅ​ក្នុង​ទីក្រុង Lund ថា​ពួក​គេ​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ប្រជាជន​មាន​ចម្ងាយ​​ឆ្ងាយ​ពី​គ្នា តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូចដែល​វា​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​មក​លេង​នៅ​សួន​គឺជា​ការ​ប្រថុយប្រថាន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ