ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដំរីស្រុកប្រឆាំងដាច់អហ័ង្ការ មិន​ព្រម​​ឱ្យ​​ដំរី​ស្តព្រៃរួម​រ័ក​ទេ

1 ឆ្នាំ មុន
  • Mondulkiri

ខេត្តមណ្ឌលគិរី ៖ ត្រឹម​ថ្ងៃ​២៩ មេ​សា ជិត​១០​ថ្ងៃ​ហើយ ដែល​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដំរីស្ដ​ព្រៃ​១​ក្បាល​មិន​ព្រម​ចូល​ទៅ​ក្នុងព្រៃ​វិញ​នោះ​ទេ ដោយសារ​តែ​ជាប់ជំពាក់​មន្ត​ស្នេហ៍​មេ​ដំរី​ស្រុក​១​ក្បាល ក្នុង​ចំណោម​មេ​ដំរី​ស្រុក​ទ្រលុកទ្រលន់​៣​ក្បាល ។…

ខេត្តមណ្ឌលគិរី ៖ ត្រឹម​ថ្ងៃ​២៩ មេ​សា ជិត​១០​ថ្ងៃ​ហើយ ដែល​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដំរីស្ដ​ព្រៃ
​១​ក្បាល​មិន​ព្រម​ចូល​ទៅ​ក្នុងព្រៃ​វិញ​នោះ​ទេ ដោយសារ​តែ​ជាប់ជំពាក់​មន្ត​ស្នេហ៍​មេ​ដំរី​ស្រុក​១​ក្បាល ក្នុង​ចំណោម​មេ​ដំរី​ស្រុក​ទ្រលុកទ្រលន់​៣​ក្បាល ។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ដំរីស្ដ​នោះ​មិន​ទៅ​ណា ដោយសារ​តែ​មេ​ដំរី​​​ស្រុក​១​ក្បាល​នោះ​​បាន​ប្រឆាំង​ការ​ចង់​រួមរ័ក ព្រោះ​ទំនង​មិន​ចង់​និង​មិន​ដែល​បាន​ស្គាល់គ្នា​ផង ។ សូមរំលឹកថា៖ ស្នេហា​ដំរី​ឈ្មោល​១​ និង​ហ្វូង​ដំរី​ញី ម្ចាស់​​ដំរី​លស់​ព្រលឹង​រត់ឡើង​ដើម​ឈើ​​ប៊ិះ​​មិន​ទាន់ (​វី​ដេ​អូ​)

Picture

​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០ កន្លង​មកនេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ ដំរីព្រៃ​ស្ដ​មួយ​ក្បាល ដែល​មិន​ទៅ​ណា​នោះ និង​កំពុង​ព្យាយាម​កៀង​មេ​ដំរី​ស្រុក​របស់​អ្នក​ភូមិ រហូត​ពេល​ខ្លះ​ធ្វើ​ឱ្យ​ហ្មដំរី និង​មនុស្ស​សរុប​៥​នាក់ បាន​រត់ឡើង​លើ​ដើមឈើ​ទាំង​ព្រលឹង​ចុង​សក់ គេច​ពី​ការ​តាម​ព្រិច​របស់​ដំរីព្រៃ​១​ក្បាល​នេះ ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ព្រៃ​ខាងក្រោយ​ផ្ទះ​របស់​អ្នក​ភូមិ​ពូ​ត្រុំ ក្នុង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រក​សត្វព្រៃ​កែវ​សីមា ។

Picture

លោក​​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​របស់​ដំរីព្រៃ​១​ក្បាល​នេះ ដែល​អាច​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ។ ទន្ទឹម​នេះ លោក​​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​រៀបចំ​បច្ចេកទេស​ដើម្បី​រិះរក​វិធីសាស្ត្រ ដើម្បី​ឱ្យ​វា​ត្រឡប់​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ៕ ​សូមរំលឹកថា៖ មក​ដល់​ពេល​នេះ មិន​ទាន់​រំដោះ​ហ្វូង​ដំរី​ញី​បាន​ទេ ខណៈ​ដំរី​ឈ្មោល​មិន​ព្រម​ទៅ​​ណា (​វី​ដេ​អូ​)

Picture