ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ មិន​ទាន់​រំដោះ​ហ្វូង​ដំរី​ញី​បាន​ទេ ខណៈ​ដំរី​ឈ្មោល​មិន​ព្រម​ទៅ​​ណា (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០​នេះ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០​នេះ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​សត្វ​ដំរីព្រៃ​ស្ដ​មួយ​ក្បាល ដែល​តាម​បណ្ដើរ និង​កៀង​សត្វ​ដំរី​ស្រុក​ញី​ចំនួន​៣​ក្បាល​របស់​អ្នក​ភូមិ រហូត​ឈាន​ដល់​ហ្មដំរី ដែល​ត្រូវជា​ម្ចាស់​ដំរី​ញី​សរុប​៥​នាក់​រត់ឡើង​លើ​ដើមឈើ ដើម្បី​គេច​ពី​ការ​តាម​ឈ្មុស​របស់​ដំរីព្រៃ​១​ក្បាល​នេះ​។

សេចក្តីរាយការណ៍​បន្តថា ហើយ​រហូត​មក​ដល់​ពេល​នេះ ក្រុម​មន្ត្រី​ជំនាញ​មិនទាន់​អាច​រំដោះ​ហ្វូង​​ដំរី​ញី​ចេញពី​ដំរី​ព្រៃ​ឈ្មោល​១​​ក្បាល​​នោះ​បាន​នៅឡើយ​ទេ ខណៈ​លោកអភិ​បាល​ខេត្ត​​​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​រិះរក​វិធីសាស្ត្រ ​ដើម្បី​ដេញ​​សត្វ​ដំរីព្រៃ​១​ក្បាល​នេះ​ឲ្យ​ត្រឡប់​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​តាំងពី​យប់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ព្រៃ​ខាងក្រោយ​ផ្ទះ​របស់​អ្នក​ភូមិ​ពូ​ត្រុំ ក្នុង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។

លោក ស្វាយ សំ​អ៊ា​ង ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​សកម្មភាព​របស់​សត្វ​ដំរីព្រៃ​១​ក្បាល​នេះ ដែល​អាច​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​។

ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​បច្ចេកទេស ដើម្បី​រិះរក​វិធីសាស្ត្រ និង​រក​ទីតាំង​ដើម្បី​ដុត​ភ្នក់ភ្លើង​បញ្ចៀស​សត្វ​ដំរីព្រៃ​១​ក្បាល​នេះ ឲ្យ​ត្រឡប់​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​។

ឆ្លៀត​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​នេះ​ផង​ដែរ លោក​ក៏​ចូល​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ និង​ជួយ​សម្រាល​បន្ទុក​របស់​ពលរដ្ឋ​មួយ​គ្រួសារ ដែល​មាន​ជំងឺ​ប្រចាំ​កាយ និង​ខ្វះខាត​ជីវភាព ដោយ​បាន​ជំរុញ​គិតគូរ និង​ជួយ​ឧបត្ថម្ភ​ថវិកា​ក្នុង​ការ​ចំណាយ​ថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

គួររំលឹកថា ៖ ស្នេហា​ដំរី​ឈ្មោល​១​ និង​ហ្វូង​ដំរី​ញី ម្ចាស់​​ដំរី​លស់​ព្រលឹង​រត់ឡើង​ដើម​ឈើ​​ប៊ិះ​​មិន​ទាន់៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ