ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន ! ស្ត្រី​ម្នាក់​ស្ម័គ្រចិត្ត​រស់នៅ​ដោយ​មិន​ចាយ​លុយ​អស់​ពេល៥​ឆ្នាំ​មក​ហើយ

3 ឆ្នាំ មុន

អ្នកស្រី ចូ នេ​មេ​ត (Jo Nemeth) ដែល​មក​ពី New South Wales ក្នុង​ចក្រភព​អង់គ្លេស​បាន​ឈប់​ចាយប្រាក់​ទាំងស្រុង​អស់…

អ្នកស្រី ចូ នេ​មេ​ត (Jo Nemeth) ដែល​មក​ពី New South Wales ក្នុង​ចក្រភព​អង់គ្លេស​បាន​ឈប់​ចាយប្រាក់​ទាំងស្រុង​អស់ ៥​ឆ្នាំ​មក​ហើយ និង​សុខចិត្ត​រស់នៅ​ក្នុង​ជម្រក​ធ្វើ​ពី​សំណប៉ាហាំង​ដើម្បី​សន្សំ​លុយ​ថ្លៃ​ជួល​ផ្ទះ ។

ប៉ុន្តែ​បន្ទាប់​ពី​លាឈប់​ពី​ការងារ​ជា​មន្ត្រី​អភិវឌ្ឍន៍​សហគមន៍​កាលពី​ខែមីនា​ឆ្នាំ ២០១៥ មក​រស់នៅ​ជីវភាព​ដូច្នេះ​មក អ្នកស្រី​បាន​ចាប់ផ្តើម​ស្រលាញ់​ជីវិត​កាន់តែ​ខ្លាំង​ឡើង​ទៅ​វិញ ។

ស្ត្រី​ដែល​មាន​អាយុ ៥១​ឆ្នាំ​ខាងលើ​ធ្លាប់​មាន​ទម្លាប់​ចាយវាយ​ប្រមាណ ៦០០​ដុល្លារ​លើ​ថ្លៃ​អាហារ ផលិតផល​ប្រេ​ន​ៗ និង​ថ្លៃ​ជួល​ផ្ទះ​មុន​ពេល​អ្នកស្រី​សម្រេច​បោះបង់​អ្វី​គ្រប់យ៉ាង ។

អ្នកស្រី​បាន​ប្រាប់​ដល់​សារព័ត៌មាន Daily Mail Australia ថា «​ខ្ញុំ​បាន​សម្រេចចិត្ត​រស់​ដោយ​មិន​ចាយ​លុយ​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​ដឹង​ពី​ផល​ប៉ះពាល់​នៃ​លុយ​ដែល​ខ្ញុំ​បាន​ចាយ​» ។អ្នកស្រី​បាន​បន្ត​ថា គោលដៅ​ដំបូង​របស់ខ្ញុំ គឺ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម និង​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន និង​ការ​ប្រើប្រាស់​ធនធាន ។

អ្នកស្រី​បាន​ចាប់ផ្តើម​ជីវភាព​រស់នៅ​ថ្មី​របស់​ខ្លួន​ដោយ​ផ្តល់​សេវាកម្ម​មើលថែ​អចលនទ្រព្យ ឬ​ក្មេង​ៗ​ជូន​អ្នក​ដទៃ​ដើម្បី​ផ្លាស់​ប្តូរ​បានការ​ស្នាក់​នៅ​បណ្តោះអាសន្ន ។ សូ​ម្បី​តែ​ជម្រក​របស់​អ្នកស្រី​ក៏​បាន​ធ្វើ​ឡើង​ពី​ដែក​ដែល​ត្រូវ​បាន​បោះចោល និង​វត្ថុ​ធាតុ​កែ​ច្នៃ​ផង​ដែរ ។ បច្ចុប្បន្ន​នេះ អ្នកស្រី​មាន​ដាំ​ដុះ​អាហារ​សម្រាប់​បរិភោគ​ដោយ​ខ្លួនឯង​ថែម​ទៀត ។
ដើម្បី​អាច​រស់នៅ​ដោយ​មិន​ចាយ​លុយ​ទាំងស្រុង​បាន អ្នកស្រី​បាន​ចែករំលែក​ថា​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​តម្រូវការ និង​ការ​ចង់បាន ។

មនុស្ស​ភាគច្រើន​សម្រេចចិត្ត​ចាយ​លុយ​ព្រោះតែ​ចិត្ត​ចង់បាន​អ្វីមួយ​ច្រើន​ជាង​ព្រោះ​ពួក​គេ​ត្រូវការ​វា ។ អ្នកស្រី​បាន​បន្ត​ថា ប្រសិនបើ​យើង​ចាយវាយ​តែ​លើ​អ្វី​ដែល​ពួក​យើង​ត្រូវការ​ទេ​នោះ ពួក​យើង​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់ ពួក​យើង​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន និង​ពួក​យើង​កាត់​បន្ថយ​ការ​ចាយវាយ ។

លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​ប្រាប់​មក​ថា​ការ​ដោះ​ដូរ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​វិធី​ងាយ​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ទិញ​ទំនិញ​ច្រើន ។ អ្នកស្រី​បាន​ចូលរួម​ក្រុម​លើ Facebook ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ដែល​ដាំ​ដុះ​អាហារ​ដោយ​ខ្លួនឯង ហើយ​អ្នកស្រី​អាច​ដោះ​ដូរ​ផលិតផល​ជាមួយ​ពួក​គេ​បាន​យ៉ាង​ងាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ