ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ពន្យារពេល ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន មួយ​ខែ​ទៀត

3 ឆ្នាំ មុន

បាងកក ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់ អូ​ចា បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៨ មេ​សា​នេះ​ថា ប្រទេស​ថៃ​នឹង​ពន្យារពេល​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន…

បាងកក ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់ អូ​ចា បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៨ មេ​សា​នេះ​ថា ប្រទេស​ថៃ​នឹង​ពន្យារពេល​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន រយៈពេល​មួយ​ខែ​បន្ថែម​ទៀត ពោល​គឺ​រហូត​ដល់​ថ្ងៃ​៣១ ឧសភា បន្ទាប់​ពី​លើក​ទី​១​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​ទី៣០ ខែមេសា នេះ​បើ​តាម​កាសែត​បាងកក​បុ​ស្តិ៍ ។

បើ​ទោះជា​ការ​ឆ្លង​កូ​វី​ដ​-១៩​ថ្មីៗនៅ​ក្នុង​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយនេះ​ក្តី ​ក៏​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ប្រាប់​ថា ​ការ​ពន្យារពេល​នេះមាន​ភាព​ចាំបាច់ ហើយ​បទបញ្ជា​ជា​ច្រើន​ទៀតនឹង​ត្រូវ​រក្សា​ទុក​ដដែល ប៉ុន្តែ​ការ​រឹតត្បិត​មួយ​ចំនួន​នឹង​ត្រូវ​បន្ធូរបន្ថយ ។ មូលហេតុគឺ​មានការ​ព្រួយបារម្ភ​អំពី​ការ​វិល​ត្រឡប់ ដោយ​យើង​នៅ​តែ​ប្រយុទ្ធ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​បន្ត​ទៀត នៃ​វីរុស​នេះ ។

លោក​បាន​បន្ថែម​ថា ខ្ញុំ​មិន​ចង់អោយ​ពួក​យើង​ វិល​ទៅ​កាន់​ចំណុច​ដែល​យើង​ធ្លាប់​ជួបទេ បើសិនជា​វិធានការ​ខ្លះ ត្រូវ​បាន​បន្ធូរបន្ថយ​ក្តី ក៏​មានការ​ខ្លះ​ទៀត​ត្រូវ​រឹត​បន្ដឹងបន្ថែម ។ បម្រាម​គោចរ ពេល​យប់​ចាប់ពី​ម៉ោង ១០​យប់ ដល់​ម៉ោង ៤ព្រឹក នឹង​មិន​បន្ត​ទៀត​ទេ ហើយ​គ្មាន​ការ​ជួបជុំ​គ្នានៅ​តាម​សង្គម​ទេ ហើយ​មាន​តែ​ការ​ធ្វើ​ដំណើរ​អន្តរ​ខេត្ត​ប៉ុណ្ណោះ ដែល​មាន​កំណត់ ។

ទោះជា​យ៉ាងណា កិច្ចប្រជុំ​មួយ​ដឹកនាំ​ដោយ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិភាក្សា​ពី​ផល​ប៉ះពាល់ នៃ​ការ​បន្ថែមរយៈពេល​នៃ​ក្រឹត្យ​គ្រាអាសន្ន​នេះ ៕

บรรยากาศเวลา 20.00 น. วันที่ 22 เมษายน 2563 วัดพระเเก้วยามค่ำคืน ก่อนจะเคอฟิวในเวลา 22.00 น.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ