ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​ ៖ ជន​អនាថា​មួយ​ចំនួន​មិន​ទទួលយក​សេវា​របស់​រដ្ឋាភិបាល​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០ លោក តូច ចាន់​នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន…

រាជធានី​ភ្នំពេញ​៖ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០ លោក តូច ចាន់​នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជនអនាថា​ និង​អ្នក​សុំទាន​តាម​​ដងផ្លូវ ​គឺជា​បញ្ហា​ស្មុគស្មាញ​ដូច​វែក​ចក បើ​ទោះបីជា​រាជរដ្ឋាភិបាល​ខិតខំ​ជួយ​ដល់​ពួក​គេ​ក៏​ដោយ ។

លោក តូច ចាន់​នី បាន​បញ្ជាក់​ថា ជនអនាថា ប្រទេស​អ្នកមាន​ប៉ុណ្ណា​ក៏​មាន​ជនអនាថា សុំទាន​ដែរ គ្រាន់តែ​យើង​វា​ស្មុគស្មាញ ដូច​វែក​ចក យើង​មាន​វិធានការ តែ​ពិបាក​ដោះស្រាយ​បំផុត ។ ជន​អនាថា​ខ្លះ​ដែល​ជា​ក្រុម​គោលដៅ មិន​ទទួលយក​សេវា​របស់​យើង​ពេល​យើង​យក​គាត់​ទៅ​ដាក់​​ប្រមូលផ្តុំ​អប់រំ​ណែនាំ ទទួល​ការ​បណ្តុះបណ្តាល​ចំណេះ​ជំនាញ​វិជ្ជាជីវៈ តែ​ពួក​គាត់​ភាគច្រើន​មិន​​ចង់​មានចំនេះ​វិជ្ជា​នោះ​ទេ ជួនកាល​ពួក​គាត់​ថែម​ទាំង​រត់​ចេញពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ថែម​ទៀត​ផង ។

អ្នកនាំពាក្យ​បន្ត​ថា ជនអនាថា​ខ្លះ​ក្រោយ​ពី​យើង​បាន​បង្រៀន​គាត់​ឲ្យ​ចេះ​លក់​ទឹកអំពៅ ឬ​ចេញ​ជំនាញ​ធ្វើ​ និង​លក់​លត​ឆា ហើយ​ពេល​ចេញពី​មជ្ឈមណ្ឌល​យើង​ថែម​ទាំង​ទិញ​ធុង​ឲ្យ​គាត់​រកស៊ី តែ​​គាត់​បែរ​ចេញ​ទៅ​រកស៊ី​មួយ​រយៈពេល​ខ្លះ បែរជា​គាត់​លក់​ទាំង​ធុង​យើង​ទិញឲ្យ​ទៀត ហើយ​វិល​​ទៅ​រស់នៅ​ក្នុង​ជីវិត​អនាថា ឬ​ចិញ្ចើមថ្នល់ ព្រោះ​ជីវិត​ជា​ជនអនាថា​គាត់​ហាក់​រក​លុយ​បាន​ច្រើន ។

អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​ខ្លះ​រូប​លោក​ផ្ទាល់​ដែល​ចុះ​ជួយ​ជនអនាថា​និង​បាន​ឆែក​លើ​​ជនអនាថា ឃើញ​ថា​ ជនអនាថា​ខ្លះ​គឺ​មាន​លុយ​នៅ​នឹង​ខ្លួន​រាប់​លាន​រៀល ដូច្នេះ​ហើយ​ទើប​ក្រសួង​​មានការ​ប្រឈម​ខ្លាំង​ក្នុង​ការ​ជួយ​ដល់​ជនអនាថា​ព្រោះថា​ពួក​គាត់​ចង់​នៅ​របៀប​អនាថា គាត់​រក​ចំណូល​បាន​ច្រើន ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ