ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​យ៉ាងម៉េច​ដែរ​ធៀប​នឹង​ហាងឆេង​ប្រាក់​ប្រទេស​ទាំងនេះ

4 ឆ្នាំ មុន

សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស​មួយ​ចំនួន ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ ថា​តើ មាន​អត្រា​យ៉ាងណា ។ ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧​ខែមេសា…

សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស​មួយ​ចំនួន ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ ថា​តើ មាន​អត្រា​យ៉ាងណា ។

ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧​ខែមេសា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៩០ រៀល ខណៈ ១​អឺ​រ៉ូ ទិញ​ចូល ៤៤២៣ រៀល លក់​ចេញ ៤៤៦៧ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៦២០ រៀល ហើយ​លក់​ចេញ ២៦៤៦ រៀល ។

ទន្ទឹម​នេះ ១​យ៉​ន់​ចិន ទិញ​ចូល ៥៧៨ រៀល លក់​ចេញ ៥៨៣ រៀល ខណៈ​ពេល​ដែល ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨០៣ រៀល លក់​ចេញ ៣៨៤១ រៀល និង ១០០​វុន​កូរ៉េ ទិញ ចូល ៣៣២ រៀល លក់​ចេញ ៣៣៥ រៀល ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ២៨៧៣ រៀល លក់​ចេញ ២៩០២ រៀល ដោយឡែក ១​បាត​ថៃ ទិញ​ចូល ១២៦ រៀល និង​លក់​ចេញ ១២៧ រៀល ចំពោះ ១០០០​ដុ​ង វៀតណាម ទិញ​ចូល ១៧៤ រៀល និង​លក់​ចេញ ១៧៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ