ខេត្តឧត្តរមានជ័យ ៖ សត្វមាន់រស់រាប់ពាន់ក្បាល ស្មើនឹងរាប់ពាន់គីឡូក្រាមដែលក្រុមឈ្មួញនាំចូលពីប្រទេសថៃ ត្រូវបានមន្ត្រីបសុពេទ្យព្យាបាលសត្វការិយាល័យកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ធ្វើការបង្ក្រាប ដោយអះអាងថាមិនមានច្បាប់ ។
ការចុះបង្ក្រាបករណីខាងលើបានធ្វើឡើងកាលពីថ្ងៃទី២២ មេសា ឆ្នាំ២០២០ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
តាមប្រភពពីក្រុមឈ្មួញខ្មែរបានអះអាងថា ពួកគាត់ទិញមាន់ពីប្រទេសថៃនាំចូលមកប្រទេសកម្ពុជា គឺពួកគាត់សំអាងទៅលើក្រុមហ៊ុនដែលមានច្បាប់យីហោ អេសធូវី ដែលមានទំនួលខុសត្រូវ ហើយក្រុមហ៊ុន
នេះបានគិតកម្រៃនាំចូលក្នុងមួយគីឡូក្រាម៥បាត ទើបនាំចូលបាន ស្រាប់តែនៅពេលនេះ មន្ត្រីជំនាញបសុពេទ្យចុះបង្ក្រាប និងច្រានចោលហើយមិនទំនួលខុសត្រូវទៅវិញ ។ ទាក់ទិននឹងព័តមាននេះ កោះសន្តិភាពបានធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទៅលោកសរ ប្រុស ប្រធានក្រុមហ៊ុនដែរ តែទូស័ព្ទចូលជាច្រើនលើកពុំមានអ្នកលើក។
លោកតាញ់ បុត្តា ប្រធានការិយាល័យបសុពេទ្យព្យាបាលសត្វមន្ទីរកសិកម្ម និងនេសាទខេត្តឧត្តរមានជ័យបានឱ្យដឹងតាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២០ថា ក្រុមឈ្មួញខ្មែរដែលធ្វើចលនាសត្វពីប្រទេសថៃមកកម្ពុជានោះមិនមានច្បាប់នាំចូលទេ ខណៈនេះលោកបានដឹកនាំកំលាំងមន្ត្រីបសុពេទ្យបង្ក្រាបហើយធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ។
គួរំលឹកផងដែរ មន្ត្រីបសុពេទ្យបានធ្វើការបង្ក្រាបចលនាសត្វនាំចូលនេះ បើគិតក្នុងដើមខែមករា ឆ្នាំ២០២០កន្លងមកនេះ មានចំនួន៣លើកមកហើយ៕
ចែករំលែកព័តមាននេះ