រាជធានីភ្នំពេញ ៖ ដើម្បីធានានូវប្រសិទ្ធភាពការងាររបស់ការិយាល័យទាំង១៥នៃបញ្ជាការដ្ឋានកងទ័ពជើងគោក សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានឧបត្ថម្ភរថយន្តម៉ាក Mazda BT 50 2020 ចំនួន១៥គ្រឿង តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដើម្បីប្រតិបត្តិការការងារប្រចាំថ្ងៃឱ្យមានភាពរលូន និងប្រសិទ្ធភាពការងារជូនដល់ការិយាល័យចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ។
សូមបញ្ជាក់ថា ពិធីប្រគល់ និងទទួលរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនាយការិយាល័យទាំង១៥នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងនាយទាហានជាច្រើនរូបទៀត៕
ចែករំលែកព័តមាននេះ