ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​បាល់ទាត់​ចិន​ស្នើ​​ក្លិប​កាត់​ប្រាក់​ឈ្នួល​កីឡាករ និង​គ្រូបង្វឹក​យ៉ាងតិច ៣០%

4 ឆ្នាំ មុន

សមាគម​កីឡាបាល់ទាត់​ប្រទេស​ចិន (CFA) បាន​ស្នើ​ឲ្យ​ក្លិប​ក្នុង​ប្រទេស​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​កីឡាករ និង​គ្រូបង្វឹក​យ៉ាងតិច​៣០% ដើម្បី​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​អំឡុង​ពេល​ជួប​វិបត្តិ​ដោយសារ​កូ​វី​ដ​១៩ ។ យោង​តាម​សារព័ត៌មាន​រដ្ឋ​ចិន The People’s Daily…

សមាគម​កីឡាបាល់ទាត់​ប្រទេស​ចិន (CFA) បាន​ស្នើ​ឲ្យ​ក្លិប​ក្នុង​ប្រទេស​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​កីឡាករ និង​គ្រូបង្វឹក​យ៉ាងតិច​៣០% ដើម្បី​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​អំឡុង​ពេល​ជួប​វិបត្តិ​ដោយសារ​កូ​វី​ដ​១៩ ។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ចិន The People’s Daily បាន​ឲ្យ​ដឹង​ថា ពេល​នេះ CFA កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ក្លិប​ក្នុង​លី​គ​កំពូល​ចិន (CSL) និង​លី​គ​លំដាប់​ក្រោម​ចំនួន​២​ទៀត ។

រដូវ​កាល CSL ដែល​ត្រូវ​បាន​គេ​សន្មត់​ថា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២២ ខែ កុ​ម្ភៈ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​កំណត់ បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស ដែល​បាន​លេច​ចេញ​នៅ​កណ្តាល​ប្រទេស​ចិន ក្នុង​ទីក្រុង Wuhan ខេត្ត Hubei កាលពី​ខែធ្នូ ដែល​គេ​ហៅ​ថា​វីរុស​កូ​រ៉ូ​ណា មុន​ពេល​រីក​រាលដាល​ពាសពេញ​ពិភពលោក ។

កាសែត​គ្រប់គ្រង​ដោយ​រដ្ឋ​ខាងលើ​បាន​ចុះ​ផ្សាយ​ថា «​បន្ទាប់​ពី​មតិ​ត្រូវ​បាន​ប្រមូល និង​កែ​លម្អ CFA នឹង​រាយការណ៍​ទៅ FIFA និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ដទៃ​ទៀត​អំពី​បញ្ហា​នេះ​» ។

«​វា​ត្រូវ​បាន​គេ​យល់​ថា​គោលដៅ​របស់ CFA ក្នុង​ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួល មិន​រាប់​បញ្ចូល​កីឡាករ​យុវជន និង​បុគ្គលិក​ធម្មតា​ដែល​មាន​ប្រាក់ខែ​ទាប​នោះ​ទេ​» ។

បញ្ហា​ទាំងនេះ ត្រូវ​បាន​មើលឃើញ​លើ​គ្រូបង្វឹក និង​កីឡាករ​បរទេស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដែល​មក​ប្រកប​អាជីព​ក្នុង​ប្រទេស​ចិន និង​ទទួល​បាន​ប្រាក់ខែ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

សូម​បញ្ជាក់​ថា នៅ​មិន​ទាន់​មានការ​ប្រកាស​ពី​កាលបរិច្ឆេទ​ចាប់ផ្តើម​សម្រាប់ CSL នៅឡើយ​ទេ ប៉ុន្តែ​មានការ​អះអាង​ថា វា​អាច​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​មិថុនា ឬ​ដើមខែ​កក្កដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ