ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Real Madrid រង់ចាំ​ការ​យល់ព្រម​ពី UEFA ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​កីឡដ្ឋាន

4 ឆ្នាំ មុន

ក្លិប Real Madrid កំពុង​រង់ចាំ​ការ​យល់ព្រម​ពី UEFA ដើម្បី​អាច​លេង​ការ​ប្រកួត​ក្របខ័ណ្ឌ La Liga ដែល​នៅ​សល់​ក្នុង​កីឡដ្ឋាន Alfredo…

ក្លិប Real Madrid កំពុង​រង់ចាំ​ការ​យល់ព្រម​ពី UEFA ដើម្បី​អាច​លេង​ការ​ប្រកួត​ក្របខ័ណ្ឌ La Liga ដែល​នៅ​សល់​ក្នុង​កីឡដ្ឋាន Alfredo Di Stefano របស់​ក្រុម​យុវជន​ខ្លួន Real Madrid Castilla ដើម្បី​យក​ពេលធ្វើការ​ស្ថាបនា​កែ​លំអ​កីឡដ្ឋាន Santiago Bernabéu ។

ក្នុង​បញ្ហា​នេះ​ក្របខ័ណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​យល់​ព្រមទៅ​នឹង​សំណើ​របស់​ក្លិប Real Madrid អ្វី​ៗ​ទាំងអស់​គឺ​រង់​ចាំតែ​ការ​អនុញ្ញាត​ពី UEFA តែ​ប៉ុណ្ណោះ​។ យោង​តាម​ច្បាប់​របស់ UEFA បាន​តម្រូវ​ឲ្យ​ក្រុម​មួយ​ប្រើប្រាស់​កីឡដ្ឋាន​បាន​តែ​មួយ សម្រាប់​ការ​ប្រកួត​ទាំងអស់​ក្នុង​មួយ​រដូវ​កាល ។

ជាមួយនឹង​ពេលវេលា​ដែល​នៅ​សល់​នៃ​រដូវ​កាល​នេះ ទំនង​នឹង​ត្រូវ​លេង​នៅ​ពីក្រោយ​ការ​បិទទ្វារ​កីឡដ្ឋាន ធ្វើ​ឲ្យ​ក្រុម Real Madrid មើលឃើញ​ថា​នេះ​គឺជា​ឱកាស​មួយ​ដ៏​ល្អ ដើម្បី​ធ្វើការ​ជួសជុល​ស្ថាបនា​កីឡដ្ឋាន Santiago Bernabeu របស់​ខ្លួន ។

សូម​បញ្ជាក់​ជូន​ថា​កីឡដ្ឋាន Alfredo Di Stefano របស់​ក្រុម​យុវជន​របស់ Real Madrid មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៦,០០០​នាក់ ប្រ​សិន​ទទួល​បានការ​យល់ព្រម​ពី UEFA វា​នឹង​ត្រូវ​ទទួល​ការ​កែ​លំអ ដើម្បី​បំពេញតម្រូវការ​តាម​ស្តង់ដា​របស់ La Liga មួយ​ចំនួន​ដូច​ជា រៀបចំ​សំរាប់​ការ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ និង​ប្រព័ន្ធ​ជំនួយ​អ​ជ្ញា​កណ្តាល VAR ៕ (ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ