ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អ្នក​ឆ្លងកូវីដ១៩​នៅ​អា​មេ​រិ​ក​ ឡើង​ដល់​ជាង​៨​សែន​នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក៖ យោង​តាម​តួលេខ​ចេញផ្សាយ​ កាលពី​ថ្ងៃ​ទី​២១​ មេ​សា​ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា សហរដ្ឋអាមេរិក​ជំរឿន​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ឡើង​ដល់​ប្រមាណ​ជា​៨០៤.១៩៤​នាក់​ដែល​នោះ​ ជា​តួលេខ​កើន​ដល់​ទ្វេរ​ដង​រយៈពេល​ជិត​២​ស​ប្ដា​ហ៍​កន្លង​មកនេះ​។ ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​ប្រទេស​មហាអំណាច​ពិភពលោក​នោះ ពិតជា​មាន​ខ្ពស់​បំផុត​ដល់​គុណ​នឹង​៤…

សហរដ្ឋអាមេរិក៖ យោង​តាម​តួលេខ​ចេញផ្សាយ​ កាលពី​ថ្ងៃ​ទី​២១​ មេ​សា​ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​
ទ័​រថា សហរដ្ឋអាមេរិក​ជំរឿន​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ឡើង​ដល់​ប្រមាណ​ជា​៨០៤.១៩៤​នាក់​ដែល​នោះ​ ជា​តួលេខ​កើន​ដល់​ទ្វេរ​ដង​រយៈពេល​ជិត​២​ស​ប្ដា​ហ៍​កន្លង​មកនេះ​។

ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​ប្រទេស​មហាអំណាច​ពិភពលោក​នោះ ពិតជា​មាន​ខ្ពស់​បំផុត​ដល់​គុណ​នឹង​៤ លើស​ចំនួន​អ្នក​ឆ្លង​នៅ​អេ​ស្ប៉ា​ញ​ដែល​ពេល​នេះ​ក្លាយជា​ប្រទេស​ទី​២​មាន​អ្នក​ឆ្លង​វីរុស​ច្រើន​ជាងគេ​លើ​ពិភពលោក​។ ខណៈ​ដែល​រដ្ឋ​ជា​ច្រើន​របស់​អា​មេ​រិ​ក នៅ​មិន​ទាន់​ផ្ដល់​បណ្ដា​ទិន្នន័យ​របស់​ពួក​គេ ក៏​ចំនួន​អ្នក​ស្លាប់​ថ្មី មានការ​កើនឡើង​ដល់​លើស​ពី​២.០០០​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជិត​៤៥.០០០​នាក់​។

ទោះបីជា​រដ្ឋ​ញូ​វ​យ៉​ក​នៅ​តែ​ជា​ចំណុស​ស្នូល​នៃ​ការ​ឆ្លង​នៅ​សហរដ្ឋអាមេរិក ដោយ​ជិត​ពាក់កណ្ដាល​នៃ​ចំនួន​អ្នក​ស្លាប់មាន​ក្នុង​រដ្ឋ​នេះ ចំណុច​ឆ្លង​ខ្លាំង​មាន​កាន់តែ​ច្រើន​ថែម​ទៀត ដូច​ជា​ក្រុង​សី​ុ​កា​ហ្គោ ក្រុង​បូ​ស្តុ​ន​និង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា​។រដ្ឋ​ញូ​វ​យ៉​ក​មាន​អ្នក​ឆ្លង​វីរុស ឡើង​ដល់​សរុប​២៥៧.១២៤​នាក់​និង​អ្នក​ស្លាប់​១៨.៨២១​នាក់​។ បន្ទាប់​មក​គឺ​រដ្ឋ​ញូ​វ​ចឺ​សី​ុ​ដែល​មាន​អ្នក​ឆ្លង​៨៨.៨០៦​នាក់​និង​អ្នក​ស្លាប់​៤.៥២០​នាក់​។

រដ្ឋ​ឯទៀត​ៗ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង មាន រដ្ឋ​ម៉ាសា​ឈូ​សេត ផេ​ន​សី​ុ​លវៀ​នៀ កាលី​ហ្វ័​រ​នី​ញ៉ា មី​ជី​ហ្គេ​ន និង​អី​ុ​លី​ណ​យ ដែល​ក្នុង​រដ្ឋ​និ​មួយ​ៗ​មាន​អ្នក​ឆ្លង​លើស​ពី​៣០.០០០​នាក់​ ៕

អត្ថបទសរសេរ ដោយ