ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកភូមិ​មក​ពីព្រះវិហារហែក្បួ​ន​ដាក់ញត្តិ​សុំអន្តរាគមន៍ពី​ស្ថានទូតនិងក្រសួងស្ថាប័នរដ្ឋ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ក្រុមអ្នកភូមិប្រមាណ៥០នាក់​មកពីភូមិស្វាយជ្រុំ ​ឃុំកន្តួត​ ស្រុកជំាក្សាន្ត ​និងភូមិហ្មសែត​ សង្កាត់ប៉ាហាល​ ខេត្តព្រះវិហារ ​បានដើរហែ ក្បួន​​ដាក់ញត្តិសុំអន្តរាគមន៍​ពីស្ថានទូត និងក្រសួងស្ថាប័នរដ្ឋមួយចំនួន ​ជួយដោះស្រាយ​បញ្ហាដីធ្លី​ដែលពួកគាត់​បានអះអាងថា ​ត្រូវ អាជ្ញា ធរ ឈូសឆាយ​យកលក់ឲ្យឈ្មួញ ។

យ៉ាងណាក៍ដោយ ​ការដើរហែក្បួន​នៅព្រឹកថ្ងៃទី២០ ​តុលា ២០១៤​ ដែលជំហានដំបូងក្រុមអ្នកភូមិ​បានដាក់ញ្ញត្តិនៅស្ថានទូតចិននោះ​ ពុំមានការរារំាង ​ឬ ការប៉ះ​ទង្គិចណាមួយជាមួយ​កង​កម្លំាងសមត្ថកិច្ច​នោះឡើយ  ។

គួរបញ្ជាក់ថា​ ក្រុមអ្នកភូមិខាងលើបាន​ឡើងមកតវ៉ានៅ​រាជធានីភ្នំពេញមាន​រយៈពេលប្រមាណ២ខែមកហើយ ​ដោយស្នាក់នៅក្នុងវត្ត​សាមគ្គីរង្សី​ ក្នុងសង្កាត់ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ​ ហើយកន្លងមក លោក សួស ​យ៉ារ៉ា ​តំណាងរាស្រ្ត​ខេត្តព្រះវិហារធ្លាប់បាន​ទៅជួយរកដំណោះស្រាយ​នៅក្នុងវត្តដែរ ប៉ុន្តែមិនបានទទួលលទ្ឋផល​ ថែមទំាងហៀប​នឹងផ្ទុះអំពើហិង្សានោះ​ថែមទៀត ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕