ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ចិត្ត​ខឹង​សង្សារ​មាន​អ្នក​ថ្មី​កា.ប់​ប្រហារ​លើជន​បំបែក​ស្នេហ៍ប៉ះ​ចំ​ឪពុក​មាក្លាយ​ជា​អ្នក​ទោស​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ជនល្មើស​ជាប់​ទោស​ព្រហ្មទណ្ឌ ដោយសារ​តែ​ការ​ឆោតល្ងង់​របស់​ខ្លួន​ក្នុង​រឿង​ស្នេហា ។ យុវជន​រូប​នេះ ដោយសារ​ខឹង​សង្សារ​បែកចិត្ត​ក៏​ទៅ​អង្គុយ​នៅ​មុខ​ផ្ទះ​សង្សារ លុះ​ពេល​ឃើញ​ឪពុកមា​របស់​នាង​ជា​សង្សារ​បើករថយន្ត​មួយ​គ្រឿង​មក​ដល់​ស្មាន​តែ​ជា​ប្រុស​ស្នេហ៍​ថ្មី​របស់​នាង ក៏​ស្ទុះ​ទៅ​ប្រវាយប្រតប់​និង​កា.ប់​មួយ​កាំបិត​បុ័ងតោ​រយះ​ចង្កា​ខាងឆ្វេង​ហូរ​ឈាមស​ស្រាក់ ។

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ជនល្មើស​ជាប់​ទោស​ព្រហ្មទណ្ឌ ដោយសារ​តែ​ការ​ឆោតល្ងង់​របស់​ខ្លួន​ក្នុង​រឿង​ស្នេហា ។ យុវជន​រូប​នេះ ដោយសារ​ខឹង​សង្សារ​បែកចិត្ត​ក៏​ទៅ​អង្គុយ​នៅ​មុខ​ផ្ទះ​សង្សារ លុះ​ពេល​ឃើញ​ឪពុកមា​របស់​នាង​ជា​សង្សារ​បើករថយន្ត​មួយ​គ្រឿង​មក​ដល់​ស្មាន​តែ​ជា​ប្រុស​ស្នេហ៍​ថ្មី​របស់​នាង ក៏​ស្ទុះ​ទៅ​ប្រវាយប្រតប់​និង​កាប់​មួយ​កាំបិត​បុ័ងតោ​រយះ​ចង្កា​ខាងឆ្វេង​ហូរ​ឈាមស​ស្រាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ តុលា នៅ​មុខ​ផ្ទះ​លេខ​១៥Eo ក្បែរ​ផ្ទះសំណាក់​SL ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ហើយ​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ យុវជន​ម្នាក់​នេះ​ឈ្មោះ ពៅ រី អាយុ​២២​ឆ្នាំ ជា​អ្នកលក់​អយ​ស្ទ័​រ​នៅ​ខាងក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​គ ឃុំ​គ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ពៅ រី និយាយ​ថា ខ្លួន​បាន​ស្រឡាញ់​នារី​ម្នាក់ ឈ្មោះ មាស មុំ អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ដែល​ការ​ស្រឡាញ់​គ្នា​នេះ​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ​។ រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ពួក​គេ​ស្រឡាញ់​គ្នា​ល្អូក​ល្អឺ​ន​ណាស់ ទើបតែ​មួយ​ខែ​ថ្មី​ៗ​នេះ នាង​ជា​សង្សារ បែរជា​សោះអង្គើយ​ហាក់ដូចជា​ចង់​ដោះដៃ​មាន​អ្នក​ថ្មី ធ្វើ​ឲ្យ​រូបគេ​ព្យាយាម​តាមដាន​។

លុះ​នៅ​យប់​កើតហេតុ​រូបគេ​ទៅ​អង្គុយ​នៅ​មុខ​ផ្ទះ ហើយ​ស្រែកហៅ​នាង តែ​នាង​មិន​ព្រម​ឆ្លើយ​ទេ ហើយដោយ​ក្តៅក្រហាយ​ខ្លួន​បាន​ទាត់​ធាក់​ទ្វារផ្ទះ​របស់​នាង ស្រាប់តែ​នាង​ទូរស័ព្ទ​ហៅ​បុរស​ម្នាក់​ដែល​ជា​ឪពុកមា​របស់​នាង​មក​ដល់​។ ពេល​នោះ​រូបគេ​ស្មានថា​ជា​ប្រុស​ស្នេហ៍​របស់​នាង​ក៏​ស្ទុះ​ទៅ​ប្រវាយប្រតប់​ជាមួយ​ទាំង​ដៃ​កាន់​កាំបិត​បុ័ងតោ ហើយ​គ្រវាស​ទៅ​មុត​រយះ​ចង្កា​ឪពុកមា​នោះ​ហូរ​ឈាម​តែ​ម្តង​។ ដោយឡែក​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ មាស តេ​ង អាយុ​៤៤​ឆ្នាំ ជា​មេជាង​សំណង់ ស្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា មាស មុំ ជា​ក្មួយ​របស់​គាត់​ដែល​នាង​ជា​កូនកំព្រា​ឪពុក​ម្តាយ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គាត់ ប៉ុន្តែ​បច្ចុប្បន្ន​នាង​ស្នាក់​នៅ​ជាមួយ​បងស្រី​នៅផ្ទះ​កើតហេតុ​ខាងលើ ។ មុន​ពេល​កើតហេតុ រូប​គាត់​និង​ក្រុម​គ្រួ​សារបាន​នាំ​ក្មួយ​ស្រី​ទៅ​ហូប​អាហារ​នៅ​ហាង​មួយ ដោយ​ជិះ​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A -9224 ។ លុះ​ជូន​ក្មួយ​ស្រី​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ ស្រាប់តែ​យុវជន​រូប​នេះ​កាន់​កាំបិត​បុ័ងតោ​កាប់​រូប​គាត់​បណ្តាល​ឱ្យ​រយះ​ចង្កា ទើប​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​យក​ទៅ​សាកសួរ ។

ទោះបីជា​បែប​ណា ស្នេហា​ប្រុស​ស្រី ឋានៈ​ត្រឹម​សង្សារ​នេះ​មិន​អាច​ឈាន​ដល់​ការ​ចាត់​ទុក​ដូច​ប្តី​ប្រពន្ធ​នោះ​ទេ នេះ​បើ​ផ្អែក​ទៅ​លើ​ច្បាប់​។  បើ​ស្រឡាញ់​គ្នា​មាន​បំណង​យក​ធ្វើ​ជា​គូ​អនាគត មាន​តែ​ផ្លូវ​មួយ​ទេ​ដែល​ត្រូវ​ដើរ គឺ​ឱ្យ​ឪពុក​ម្តាយ​ចូល​ស្តីដណ្តឹង​ដោយ​ភ្ជាប់ពាក្យ​នឹង​គ្នា និង​រង់ចាំ​ឱកាសល្អ​ណាមួយ​នឹង​រៀប​ការ ។ ការ​កាន់​កាំបិត​ទៅ​កាប់​មនុស្ស ទោះ​ត្រូវ​ទៅ​លើ​ប្រុស​ថ្មី​ក៏​មាន​ន័យ​ថា បង្ក​របួស​ស្នាម ហើយ​ត្រូវ​មានទោស​ដែរ ៕