ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សា​រ័​ត្ន ចាញ់​ពិន្ទុ​ពុទ្ធ ឆាយ​រិ​ទ្ធី ទាំង​មិន​អស់ចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង សា​រ័​ត្ន មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​បង្ហាញ​អារម្មណ៍​​សោកស្ដាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ទាំង​ប្រផិតប្រផើយ ក្នុង​កម្មវិធី​ប្រដាល់​រ៉េ​ដ​អាន នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី…

រាជធានី​ភ្នំពេញ ៖ រឿង សា​រ័​ត្ន មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​បង្ហាញ​អារម្មណ៍​​សោកស្ដាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ទាំង​ប្រផិតប្រផើយ ក្នុង​កម្មវិធី​ប្រដាល់​រ៉េ​ដ​អាន នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃអាទិត្យ ទី​១៩ មេ​សា​។

ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​លើក​នេះ​មាន​សភាព​តឹងតែង​យ៉ាង​ខ្លាំង​ដោយសារ​ទាំង​សងខាង​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មាន​ថ្វីដៃ​ប្រកួត​ល្អ​ដូច​គ្នា ។ ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៣​ទាំង​សងខាង​បាន​បង្កើន​ការ​វាយ​សម្រុក​ដាក់​គ្នា​យ៉ាង​សាហាវ​ធ្វើ​ឱ្យ​គេ​ពិបាក​មើល​ថា​នរណា​មាន​ប្រៀប​ជាង​នរណា ។ ប៉ុន្តែ ពុទ្ធ ឆាយរិ​ទ្ធី ហាក់​មាន​ប្រៀប​ជាង​ចាប់ពី​ទឹក​ទី​៤​ដល់​ទឹក​ទី​៥ ដោយ​គេ​បាន​ម៉ាត់​ចូល​មុខ​និង​បុក​ជង្គង់​ចូល​ចំពោះ​ទឹក​ពេញ​ៗ​ធ្វើ​ឱ្យ​រឿង សា​រ័​ត្ន ដួល​ទាំង​ជំហរ​ជា​ច្រើន​លើក​ច្រើន​សា ។

ទោះបី​យ៉ាងណា រឿង សា​រ័​ត្ន នៅ​តែ​ព្យាយាម​សម្រុកចូល​កៀក​ដើម្បី​ប្ដូរ​ស្នៀត​កែង​សង​វិញ​តែ​ត្រូវ​ពុទ្ធ ឆាយរិ​ទ្ធី ធាក់​ចេញ​មិន​ឱ្យ​ចូល​កៀក​បាន​ឡើយ ។ ចូល​ដល់​ទឹក​ទី​៥ រឿង សា​រ័​ត្ន វាយ​បណ្ដើរ​ដកថយ​បណ្ដើរ ខណៈ​ពុទ្ធ ឆាយ​រិ​ទ្ធី នៅ​តែ​សម្រុកចូល​វាយ​រហូត​ដល់​ចប់​ទឹក​ទី​៥​និង​ឈ្នះ​ពិន្ទុ​នៅ​នាទី​ចុង​ក្រោយ ។

សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍ ចាញ់​ពិន្ទុ​កីឡាករ សោម វិ​ឆ័​យ មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ ។ ទោះបី​គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដូច​គ្នា ប៉ុន្តែ​សោម វិ​ឆ័​យ មាន​ថ្វីដៃ​ប្រកួត​ល្អ​ជាង ជា​ពិសេស​ផ្នែក​កម្លាំង​តែ​ម្ដង ធ្វើ​ឱ្យ​សេក គឹ​ម​រួន ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិនសូវ​ល្អជា​ញឹកញាប់ ចាប់តាំងពី​ទឹក​ទី​១​ដល់​ទឹក​ទី​៤ ។

សេក គឹ​ម​រួន ព្យាយាម​វាយ​តបត​ដែរ​តែ​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយ​ត្រូវ​សោមវិ​ឆ័​យ ទាត់​និង​ម៉ាត់​ចូល​មុខ​និង​កណ្ដៀតក្អម​ពេញ​ៗ​។ ទីបំផុត​ចៅក្រម​ទាំង​៥​រូប​បាន​សម្រេច​ឱ្យ សោម វិ​ឆ័​យ ឈ្នះ​ពិន្ទុ​ដោយ​ឯកច្ឆ័ន្ទ​។

ក្រៅពី​គូ​ជក់ចិត្ត​ទាំង​ពីរ​នេះ​ទៅ កីឡាករ រិ​នដា​វីត មក​ពី​ក្លិប​រាជសីហ៍​ចតុមុខ ឈ្នះ​ពិន្ទុ​កីឡាករឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ កីឡាករ សូរ ចាន់​រាជ មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ ឈ្នះ​ពិន្ទុ​កីឡាករ ធន់ វិស្ណុ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​គូប្រកួត​បើក​ឆាក កីឡា​ករ សូ សុផល មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ក៏​ឈ្នះ​ពិន្ទុ​កីឡាករ លី​ន ពន្លឺ មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ​ដូច​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ