បរទេស ៖ ព្រោះតែការរាតត្បាតនៃវីរុសឆ្លងកូវីដ-១៩ ព្រឹត្តិការណ៍តូចធំពាសពេញពិភពលោកត្រូវបានលុបចោល បណ្តាលឲ្យការបញ្ជាទិញផ្កាគ្រប់ប្រភេទ ជាពិសេសផ្កាកូលាបត្រូវជាប់គាំង ចាប់ពីទីតាំងសាលលក់ដេញថ្លៃផ្កានៅហូឡង់ផ្ការហូតដល់ប្រទេសកេនយ៉ាបបង្កឲ្យមានការជាប់គាំងពាណិជ្ជកម្មផ្កាជាសកលនិងបាត់បង់ទឹកប្រាក់ប្រមាណជាង ៨.៥ ពាន់លានដុល្លារ ។

ក្នុងនោះពិធីអាពាហ៍ពិពាហ៍រាប់លានក៏ត្រូវបានលុបចោលព្រោះមនុស្សត្រូវសង្ងំនៅក្នុងផ្ទះ ជាក់ស្តែងនាង Meredith Dean ដែលគ្រោងនឹងរៀបការនាខែឧសភា ដែលបានគ្រោងថានឹងមានភ្ញៀវដើរកាត់សួនផ្កានៅពិធីមង្គលរបស់នាងក៏ត្រូវរលាយដូចផ្សែងបារីគេបង្ហុយចោលទៅក្នុងខ្យល់ ។ នាងបាននិយាយថា «ខ្ញុំគ្រោងកម្ម៉ង់ទិញផ្កាតុបតែងច្រើនសម្រាប់ពិធីមង្គលការតែពេលនេះគ្រប់យ៉ាងត្រូវលុបចោលទាំងស្រុង» ។

នៅពេលរបាយការណ៍នៃករណីរបស់ Covis-19 របស់សហរដ្ឋអាមេរិកបានកើតឡើងនៅដើមខែមីនាបានធ្វើឲ្យមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺប្រកាសនាថ្ងៃទី ១៥ មីនា ប្រកាសថា ជនជាតិអាមេរិកគួរតែជៀសវាងការប្រមូលផ្តុំគ្នាជាក្រុមដែលមានអាយុលើសពី ៥០ នាក់សម្រាប់រយៈពេល ៨ សប្តាហ៍ខាងមុខនេះដូច្នេះពិធីមង្គល បុណ្យសាសនាគ្រប់យ៉ាងត្រូវលុបចោលទាំងអស់ ។ ការចាក់សោរ ឬបិទប្រទេសទាំងស្រុងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប និងពេលព្រឹត្តិការណ៍គ្រប់យ៉ាងត្រូវបានលុបចោល ភោជនីយដ្ឋានបានបិទទ្វារនិងសេវាទាំងអស់ត្រូវខាតបង់ ។

គ្រោះថ្នាក់នៃការធ្វើពាណិជ្ជកម្មកាត់ផ្កាចំនួន ៨.៥ ពាន់លានដុល្លារបានបង្ហាញឲ្យឃើញច្បាស់ថាមេរោគឆ្លងថ្មីកំពុងតែរំខានដល់សង្វាក់ផ្គត់ផ្គង់គ្រប់ប្រភេទ ទោះបីនៅកន្លែងដែលវាមិនទាន់រីករាលដាលក៏ដោយ។ បន្ទាប់ពីការដាក់ឱ្យនៅដាច់តែពីរបីសប្តាហ៍កសិករ Vermont កំពុងបោះចោលទឹកដោះគោនៅក្នុងរណ្តៅលាមកដោយសារតែការបញ្ជាទិញដែលត្រូវបានលុបចោលពីសាលារៀន ៕







ចែករំលែកព័តមាននេះ