ប្រភពពីអនុរក្សឧទ្យាន Richard Sowry បានឱ្យដឹងថា នៅពេលកំពុងបើកបរល្បាតនៅក្បែរជំរុំអ័រ
ផិនកាលពីពេលរសៀល គាត់បានប្រទះឃើញហ្វូងសត្វតោប្រះខ្លួនដេកនៅតាមដងផ្លូវ ដែលមានប្រវែងប្រមាណជា៥ម៉ែត្រនៅក្នុងឧទ្យានជាតិ Kruger ដែលត្រូវបានបិទតាំងពីថ្ងៃទី២៥ មីនា មក ម្ល៉េះ ខណៈអាហ្វ្រិកខាងត្បូងបានបិទប្រទេស ដោយសារវីរុសកូវីដ១៩វាយលុកខ្លាំង ។

ក្នុងនាម ជាអនុរក្សឧទ្យានលោក Sowry បានបំពេញមុខងារចាំបាច់ និងបន្តធ្វើការក្នុងពេលបិទប្រទេស ដោយត្រួតពិនិត្យសត្វព្រៃ និងការពារសត្វព្រៃពីអ្នកប្រមាញ់សត្វក្នុងឧទ្យានជាតិ ។ ទោះយ៉ាងណា សត្វតោចាប់ផ្តើមគិតថា ផ្លូវថ្នល់ជាកន្លែងដែលមានសុវត្ថិភាព និងស្ងប់ស្ងាត់ ។
គាត់បានថតរូបសត្វតោ ដែលកំពុងតែដេកលង់លក់នៅក្នុងឧទ្យាន ។ គាត់ពិតជារីករាយក្នុងការចែករំលែករូបថតទាំងនេះ ជាមួយមនុស្សដែលមិនអាចទៅលេងឧទ្យាននាពេលបច្ចុប្បន្ននេះដោយសារតែជំងឺរាតត្បាតកូវីដ១៩ ។
បច្ចុប្បន្នអាហ្វ្រិកខាងត្បូង មានមនុស្សចំនួន៣៤នាក់ស្លាប់ ដោយសារ Covid-19 និងករណីឆ្លងចំនួន ២.៥០៦ករណី ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេស ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅទ្វីបអាហ្វ្រិក ។
ចែករំលែកព័តមាននេះ