ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រែក្លាយ​កីឡដ្ឋាន​ក្លិប Spurs ទៅ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​ស្ត្រី​របស់ NHS

4 ឆ្នាំ មុន

កីឡដ្ឋាន​របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បើកទ្វារ​ជា​ផ្លូវការ​ទទួល​អ្នកជំងឺ​ស្ត្រី​ដែល​មក​ពី​មន្ទីរពេទ្យ North Middlesex ។ ផ្នែក​ខ្លះ​នៃ​កីឡដ្ឋាន​ដែល​មាន​លក្ខណៈ​ទំនើប​បំផុត​នៃ​ក្លិប​នេះ ត្រូវ​បាន​ទុក​ដើម្បី​ផ្ទេរ​អ្នកជំងឺ​ស្ត្រី ដោយ​ទុក​កន្លែង​ទំនេរ​សម្រាប់​មន្ទីរពេទ្យ…

កីឡដ្ឋាន​របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បើកទ្វារ​ជា​ផ្លូវការ​ទទួល​អ្នកជំងឺ​ស្ត្រី​ដែល​មក​ពី​មន្ទីរពេទ្យ North Middlesex ។

ផ្នែក​ខ្លះ​នៃ​កីឡដ្ឋាន​ដែល​មាន​លក្ខណៈ​ទំនើប​បំផុត​នៃ​ក្លិប​នេះ ត្រូវ​បាន​ទុក​ដើម្បី​ផ្ទេរ​អ្នកជំងឺ​ស្ត្រី ដោយ​ទុក​កន្លែង​ទំនេរ​សម្រាប់​មន្ទីរពេទ្យ North Middlesex ធ្វើការ​ព្យាបាល​អ្នកជំងឺ​ដែល​មាន​រោគ​សញ្ញា​នៃ​កូ​វី​ដ​១៩ ។

គ្លីនិក​ថ្មី​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​អ្នកជំងឺ​រហូត​ដល់ ៧០ នាក់​ក្នុង​មួយ​ថ្ងៃ ហើយនឹង​ត្រូវ​បើក​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សៅរ៍ ដោយ​មាន​បុគ្គលិក​ពេទ្យ​រហូត​ដល់ ៣០ នាក់​ក្នុង​ពេល​តែ​មួយ​។

ទន្ទឹម​នឹង​សេវាកម្ម​ទាំងនោះ ក្លិប​បាន​បើក​កន្លែង​ចត​ឡាន ដើម្បី​ធ្វើ​ជា​កន្លែង​តេស្ត​វីរុសរ​កកូ​វី​ដ​១៩ ដល់​បុគ្គលិក​មន្ទីរពេទ្យ North Middlesex ការ​ធ្វើតេស្ត​ប្រហែល ៧០ ដង​ក្នុង​មួយ​ថ្ងៃ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​។

ក្នុង​ចំណោម​ការ​ផ្លាស់​ប្តូរ ដែល​បាន​ធ្វើ​ឡើង​នៅ​ខាងក្នុង​កីឡដ្ឋាន កន្លែង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ហាង​កាហ្វេ​របស់​ក្លិប​ទៅ​ជា​កន្លែង​ទទួលភ្ញៀវ​សម្រាប់​បុគ្គលិក​ពេទ្យ NHS ។ ហើយ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ នឹង​ក្លាយជា​បន្ទប់​ឆ្មប និង​ការិយាល័យ​រដ្ឋបាល ។

នេះ​ជា​ការ​រួមចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ដោះ​បន្ទុក​មួយ​ចំនួន​សម្រាប់​រដ្ឋាភិបាល​អង់គ្លេស ក្នុង​គ្រា​មាន​វិបត្តិ​នេះ ៕ (ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ