ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កើត​កូ​វី​ដ​-១៩ ​ក្នុង​​ខេត្ត​ព្រះ​សីហ​នុ​នៅ​តែ២​រូប​ប៉ុណ្ណោះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​តួលេខ​ជនបរទេស​កើត​ជំងឺ​កូ​វី​ដ​-១៩ ច្រើន​ជាងគេ​នៅ​ស្រុក​ខ្មែរ​នោះ ពេល​នេះ​ស្ថានភាព​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​បំផុត ព្រោះ​គិត​ត្រឹម​ថ្ងៃ​ទី ១៦ ខែមេសា​នេះ អ្នកជំងឺ​កូ​វី​ដ​១៩​ដែល​ស្ថិត​ក្នុង​កន្លែង​ព្យាបាល នៅ​សល់​តែ​២​នាក់​ប៉ុណ្ណោះ​គឺ​ជនជាតិ​បារាំង​មួយ​រូប​និង​ជនជាតិ​ខ្មែរ​មួយ​រូប​។ ជាមួយ​គ្នា​នោះ​ផង​ដែរ…

ខេត្ត​ព្រះ​សីហ​នុ​៖ ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​តួលេខ​ជនបរទេស​កើត​ជំងឺ​កូ​វី​ដ​-១៩ ច្រើន​ជាងគេ​នៅ​ស្រុក​ខ្មែរ​នោះ ពេល​នេះ​ស្ថានភាព​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​បំផុត ព្រោះ​គិត​ត្រឹម​ថ្ងៃ​ទី ១៦ ខែមេសា​នេះ អ្នកជំងឺ​កូ​វី​ដ​១៩​ដែល​ស្ថិត​ក្នុង​កន្លែង​ព្យាបាល នៅ​សល់​តែ​២​នាក់​ប៉ុណ្ណោះ​គឺ​ជនជាតិ​បារាំង​មួយ​រូប​និង​ជនជាតិ​ខ្មែរ​មួយ​រូប​។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បន្ត​អំពាវ​នា​នៅ​គ្រប់​វេទិកា​ជំនួប​ការងារ ជំរុញ​គ្រប់​សកម្មភាព​ក្នុង​ការ​ទប់ស្កាត់ ការពារ​មិន​អោយ​មាន​អ្នក​ឆ្លង​ថ្មី ជំងឺ​កូ​វី​ដ​១៩ ។

លោក​អភិបាល​បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​១៦ មេ​សា​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ អ្នកជំងឺ​កូ​វី​ដ​១៩​ដែល​ស្ថិត​ក្នុង​កន្លែង​ព្យាបាល នៅ​សល់​តែ​២​នាក់​ប៉ុណ្ណោះ​គឺ​ជនជាតិ​បារាំង​មួយ​រូប​និង​ជនជាតិ​ខ្មែរ​មួយ​រូប​។ ចំពោះ​ស្ថានភាព​អ្នកជំងឺ​ទាំង​២​ដែល​ស្ថិត​នៅ​កន្លែង​ព្យាបាល​នេះ វិវត្តន៍​ទៅ​រក​ល្អ​អាច​នឹង​ធូរស្បើយ​ឆាប់​ៗ​នេះ​។ សូម​អរគុណ​គ្រូពេទ្យ អរគុណ​អ​ជ្ញា​ធរ និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ដែល​បាន​ខិតខំ​លើ​ការងារ​នេះ​ ។

គួររំលឹកថា នៅ​ខេត្ត​ព្រះសីហនុ​រកឃើញករណីវិជ្ជមានកូវីដ១៩សរុប​ចំនួន​៤០នាក់ ក្នុង​នោះ​ជនជាតិ​ខ្មែរ​ចំនួន៣នាក់, ជនជាតិ​ចិន១នាក់ និងជនជាតិបារាំង​ចំនួន​៣៦​នាក់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ