ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋភៀសសឹកជិត ៨ពាន់នាក់បន្ថែមទៀត បានវិលត្រឡប់ទៅផ្ទះវិញជាបណ្តើរៗ

9 ម៉ោង មុន

យោង​តាម​ការ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ នា​យប់​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​២៤​ម៉ោង (​គិត​ពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៧ ដល់​ម៉ោង ៦​ព្រឹក…

យោង​តាម​ការ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ នា​យប់​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​២៤​ម៉ោង (​គិត​ពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៧ ដល់​ម៉ោង ៦​ព្រឹក ថ្ងៃ​ទី​៨ មក​រា​) មាន​ពលរដ្ឋ​ភៀស​សឹក​ចំនួន ៧,៨៦៦​នាក់​បន្ថែម​ទៀត បាន​វិល​ត្រឡប់​ទៅ​ដល់​លំនៅ​ឋាន​វិញ​ហើយ ។

ជាក់ស្តែង​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ គិត​ពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៧ ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦ មាន​ពលរដ្ឋ​ភៀស​សឹក​៧.៨៦៦​នាក់​បន្ថែម​ទៀត បាន​បន្ត​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។

ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​បន្ថែម​ថា ដូច្នេះ មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​ភៀស​សឹក​សរុប​ប្រមាណ​៤​សែន​៧​ម៉ឺន​នាក់ បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក សរុប​ជាង​៦​សែន​៤​ម៉ឺន​នាក់ ។ មាន​ពលរដ្ឋ​ភៀស​សឹក​ចំនួន​១៧៨.៨៩៤​នាក់ បន្ត​ស្នាក់​នៅ​ជំរំ​នានា​នៅឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ