ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀនចំនួន១១៣ នៅតាមព្រំដែន មិនទាន់អាចបើកដំណើរការឡើងវិញបាននៅឡើយ

12 ម៉ោង មុន

ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ២០២៦​នេះ មាន​គ្រឹះស្ថានសិក្សា​ចំនួន​១១៣ ដែល​មិន​ទាន់​បាន​បើកទ្វារ​ក្នុង​នោះ​មាន​ព្រះ​វិហារ ឧត្តរមានជ័យ…

ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ២០២៦​នេះ មាន​គ្រឹះស្ថានសិក្សា​ចំនួន​១១៣ ដែល​មិន​ទាន់​បាន​បើកទ្វារ​ក្នុង​នោះ​មាន​ព្រះ​វិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បន្ទាយ​មាន​ជ័យ ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​- AKP បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​០៩ ខែមករា​នេះ ។

គួរ​បញ្ជាក់​ថា ក្រោយ​បើក​ការ​ឈ្លា​ន​យ៉ាង​ឃោរឃៅ​ពី​សំណាក់​កងទ័ព​ថៃ មក​លើ​អធិបតេយ្យភាព​កម្ពុជា ធ្វើ​ឱ្យ​សាលារៀន​ក្បែរ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ បាន​បិទទ្វារ ហើយ​គិត​មក​ដល់​ពេល​នេះ សិស្សានុសិស្ស​ជា​ជនភៀសសឹក​រាប់​សិប​នាក់ ​មិន​ទាន់​បាន​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង និង​រៀនសូត្រ​នៅឡើយ​ទេ ។

ក្រៅពី​នេះ សាលារៀន​ក្បែរ​ព្រំដែន​មួយ​ចំនួន ត្រូវ​ទាហាន​ថៃ​បាន​ធ្វើការ​កម្ទេច​ចោល​ទាំងស្រុង និង​មួយ​ចំនួន​ទៀត​បាន​ត្រូវ​ទទួល​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ