ខេត្តកំពង់ចាម ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តតែងតែអញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខដែលមានជំងឺ មកសម្រាកនៅតាមមន្ទីរពេទ្យក្នុងនោះមាន បាធាយ ជើងព្រៃនិងក្រុងកំពង់ចាមព្រមទាំងតាមលំនៅដ្ឋានជាដើម។ជាក់ស្ដែងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប និងនគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
ដោយពួកគាត់ទទួលការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។
ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋដោយមិនទុកឱ្យនរណាម្នាក់ នៅឯកានោះឡើយ ។
ជាមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពយើង ឱ្យបានល្អប្រសើរ ដែលភារកិច្ចនេះ រដ្ឋបាលខេត្ត ជាអ្នករាប់រងបន្ទុកចំណាយទាំងស្រុង ។ សូមជម្រាបថា វីរកងទ័ពទាំង ០៤រូប រួមមាន ៖ ១.លោក រឿង ចាន់ធាវី អាយុ៤៥ឆ្នាំ វិរកងទ័ពជួរមុខ ទិសខេត្តព្រះវិហារ។ ២.លោក ចក់ ស៊ីជៀន អាយុ៣៤ឆ្នាំ វិរកងទ័ពជួរមុខ កងពល២១ តាក្របី ឧត្តរមានជ័យ ទិសខេត្តព្រះវិហារ ។ ៣. លោក ហិប សារិទ្ធ អាយុ២៦ កងពលតូច៨ កងពលធំ៣ ទិសខេត្តព្រះវិហារ។ និង ៤. អាយុ ២៥ឆ្នាំ ជានគរបាល ទិសខេត្តបន្ទាយមានជ័យ។
ចំណែកលោកវេជ្ជបណ្ឌិតមុន្នីបុរិន្ទអនុប្រធានមន្ទីរពេទ្យខេត្តមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៨ មករាថាចំពោះស្ថានភាពជម្ងឺរបស់គាត់គឺមានបញ្ហាផ្លូវដង្ហើមអាចកត្តាមកពីការពុលផ្សែងបាញ់ពីយន្តហោះចម្បាំងពីសំណាក់កងទ័ពថៃនិងម្នាក់ទៀតបញ្ហាក្រពះមកដល់ពេលនេះជំងឺរបស់ពួកគាត់បានធូរស្រាច្រើនហើយក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះនិងជាសះស្បើយត្រឡប់ទៅកាន់អង្គភាពវិញ៕




ចែករំលែកព័តមាននេះ