ខេត្តព្រះសីហនុ ៖ អភិបាលក្រុងព្រះសីហនុ បានអំពាវនាវឱ្យអាជីវករលក់ដូរតាមឆ្នេរ ដោយភាពស្មោះត្រង់ និងមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃលើភ្ញៀវទេសចរឡើយ ។
ជាក់ស្តែង លោក សរ កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦នេះថា ៖ សូមបងប្អូនអ្នកលក់ដូរតាមឆ្នេរ ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ក្នុងក្រុងព្រះសីហនុ ។ ហាមដាច់ខាត ការឆ្លៀតឱកាស «កេង-កោរ» ភ្ញៀវទេសចរណ៍ ទោះបីក្រោមរូបភាពណាក៏ដោយ ។
សូមបញ្ជាក់ថា ៖ ក្នុងគោលបំណងពង្រឹងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ អភិបាលក្រុងព្រះសីហនុ បានក្រើនរំលឹកដល់អាជីវករតាមឆ្នេរសមុទ្រ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ។
លោកបានសង្កត់ធ្ងន់ថា ការដំឡើងថ្លៃហួសហេតុ ឬការ«កេងកោរ» ភ្ញៀវ គឺជាទង្វើដែលត្រូវហាមឃាត់ដាច់ខាត ព្រោះវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់ខេត្តព្រះសីហនុទាំងមូល៕
ចែករំលែកព័តមាននេះ