អត្តពលិក Daniel Wanjiru ដែលជាអ្នកឈ្នះព្រឹត្តិការណ៍រត់ម៉ារ៉ាតុងឆ្នាំ ២០១៧ នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ត្រូវបានផ្អាករាល់សកម្មភាពជាបណ្តោះអាសន្នដោយអង្គភាព Athletics Integrity Unit ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សារធាតុហាមឃាត់ ឬសារធាតុប៉ូវកម្លាំង ។
អង្គភាព AIU បានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃអង្គារ អំពីការចោទប្រកាន់លើ Daniel Wanjiru ពីបទប្រើប្រាស់សារធាតុហាមឃាត់ ។
យោងតាមច្បាប់អត្តពលិកជនជាតិកេនយ៉ាវ័យ ២៧ឆ្នាំខាងលើ មិនអាចចូលរួមរាល់សកម្មភាពការប្រកួតប្រជែងណាមួយបានឡើយ ដរាបណាសវនាការឈានដល់ការចោទប្រកាន់ជាផ្លូវការ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ អត្តពលិកកេនយ៉ាប្រហែល ៦០នាក់ត្រូវបានរងទណ្ឌកម្មពីអង្គភាពខាងលើ ចំពោះការរំលោភបំពានច្បាប់ប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ