ខេត្តស្ទឹងត្រែង ៖ ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ដែលជាច្រកទ្វារព្រំដែនកម្ពុជា-ឡាវ ព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ បច្ចុប្បន្នមានភ្ញៀវទេសចរអន្តរជាតិ ចូលមកតាមច្រកទ្វារនេះច្រើនគួរឱ្យកត់
សំគាល់ ។ ភ្ញៀវទេសចរទាំងនោះភាគច្រើនជាជនជាតិអឺរ៉ុប ចិន កូរ៉េ ជាដើម ដែលពួកគេចូលតាមច្រកទ្វារអន្តរជាតិនេះគឺអាចធ្វើដំណើរទៅទស្សនាតាមរមណីយដ្ឋាននានានៅតំបន់ភូមិភាគឦសានដូចជាខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ឬក៏អាចធ្វើដំណើរតាមស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រាសាទព្រះវិហារ ឬខេត្តសៀមរាប ដោយងាយស្រួល ។
មន្រ្តីប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកត្រពាំងក្រៀលបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសចូលតាមច្រកនេះ ក្នុងខែមករា ឆ្នាំ២០១១ មានការកើនឡើងជាងដើមឆ្នាំ២០១០ ដោយក្នុងមួយថ្ងៃៗមានភ្ញៀវពី៧០ ទៅ៧៥ នាក់ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០១០ ដែលមានតែពី២៥នាក់ ទៅ៥០នាក់ប៉ុណ្ណោះ។ សព្វថ្ងៃមានក្រុមហ៊ុនដឹកជញ្ជូនចំនួនបី គឺក្រុមហ៊ុនធៀងគៃ ក្រុមហ៊ុនសែងចាលឺន របស់ប្រទេសឡាវ និងក្រុមហ៊ុនសូរិយារបស់កម្ពុជា ដែលក្រុមហ៊ុនទាំង៣នេះ បានសហការគ្នាល្អក្នុងការនាំភ្ញៀវចេញចូលពីប្រទេសកម្ពុជា ឬឡាវ ទៅដល់ចំណុចគោលដៅតាមតំបន់ទេសចរណ៍នីមួយៗក្នុងប្រទេសទាំង២។ ម្យ៉ាងទៀត ក៏មានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនទៀតផងដែរ ដែលបានដឹកភ្ញៀវមកតាមច្រកនេះ តែក្រុមហ៊ុនទាំងនោះមានសិទ្ធិនាំភ្ញៀវមកត្រឹមព្រំដែនតែប៉ុណ្ណោះ។
កញ្ញាលួន ធានី អនុប្រធានមន្ទីរទេសចរណ៍ ខេត្តបានឱ្យដឹងថា ភ្ញៀវទេសចរភាគច្រើន ដែលឆ្លងតាមច្រកទ្វារនេះ ៥០%-៦០%ឆ្ពោះទៅកាន់ខេត្តសៀមរាប ហើយ៤០%-៥០%ឆ្ពោះទៅកាន់រាជធានីភ្នំពេញនិងខេត្តនានា និង១០%-២០%ស្នាក់នៅខេត្តស្ទឹងត្រែង។ ភ្ញៀវទេសចរដែលចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀលនេះ គឺមានអត្ថប្រយោជន៍ជាច្រើន ដូចជាភ្ញៀវទាំងនោះនឹងទទួលបានព័ត៌មានទាំងឡាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ និងដឹងពីរបៀបរបប ការរស់នៅរបស់ប្រជាជនក្នុងខេត្ត ។ ជាងនេះទៅទៀត គឺបានព័ត៌មាននៃភាពសំបូរបែបពីរមណីយដ្ឋាននានា ដូចជារមណីយដ្ឋានវប្បធម៌ រមណីយដ្ឋាន ធម្មជាតិជាដើម។
កញ្ញាលួន ធានី បានឱ្យដឹងទៀតថា ខេត្តស្ទឹងត្រែងមានរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិចំនួន១៧កន្លែង ក្នុងនោះ មានរមណីយដ្ឋានដែលមានប្រជាប្រិយភាពជាងគេចំនួន៨កន្លែង។ ឆ្លងតាមរយៈការរៀបចំរមណីយដ្ឋាននានាឱ្យមានលក្ខណៈកាន់តែប្រសើរឡើងនោះ ក្នុងឆ្នាំ២០១០ កន្លងមក មានភ្ញៀវទេសចរជាតិចំនួន៩៤.១២១នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន១៣.៣៩៣នាក់បានមកទស្សនាកំសាន្ត បើ ប្រៀបធៀបទៅនឹងឆ្នាំ២០០៩ ភ្ញៀវមានការកើនឡើង១៣.៤៨៦នាក់ស្មើនឹង១២,៥៤ភាគរយ។ ទន្ទឹមនេះ សេវាផ្នែកទេសចរណ៍ក៏មានការកើនឡើងគួរឱ្យកត់សម្កាល់ ទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងមធ្យោបាយដឹកជញ្ជូន ជាក់ស្តែង មកដល់បច្ចុប្បន្ន មានសណ្ឋាគារចំនួន៥កន្លែង មាន១៤៥បន្ទប់ និងមានម៉ាស៊ីត្រជាក់ចំនួន១០៨បន្ទប់ ផ្ទះសំណាក់ចំនួន១៣កន្លែង មាន២៤៧បន្ទប់ មានម៉ាស៊ីនត្រជាក់ចំនួន២១៩បន្ទប់ និងមានភោជនីយដ្ឋានចំនួន១១កន្លែង។
រមណីយដ្ឋានទេសចរណ៍ដែលកំពុងដំណើរការបំរើដល់ភ្ញៀវទេសចរជាប្រចាំរួមមាន រមណីយដ្ឋានអូរឫស្សីកណ្តាល ទឹកធ្លាក់សុភមិត្រ សហគមន៍អេកូទេសចរណ៍កោះព្រះ សហគមន៍ទេសចរណ៍ព្រះរំកិល បុប្ផាភ្លុក បុរីអូរស្វាយ អន្លង់ផ្សោតកោះឈើទាល អន្លង់ផ្សោតថ្មបាំង។ លើសពីនេះ ភ្ញៀវដែលមកទស្សនាកំសាន្តនៅទីនេះវាជាការរួមចំណែកបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋបានមួយកំរិតថែមទៀត៕
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...
លោកប្រធានាធិបតី វ្លាឌីមា ពូទីន (Vladimir Putin) របស់ប្រទេសរុស្ស៊ីល្បីថាជាមនុស្សដែលមានរឿងសម្ងាត់ច្រើនជាពិសេសរឿងទាក់ទិននឹងលុយដែលមិនទាន់មាននរណាដឹងច្បាស់នៅឡើយថា...