ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខេត្តព្រមាន​រុះរើលែង​ឱ្យធ្វើ​អាជីវ​កម្ម បើសិន​​ពលរដ្ឋ​នៅតែខ្វះទឹកប្រើ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ ៖ នា​ព្រឹកថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០​នេះ ​លោក​ គួ​ច ចំ​រេ​ី​ន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ…

​ខេត្ត​ព្រះសីហនុ ៖ នា​ព្រឹកថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០​នេះ ​លោក​ គួ​ច ចំ​រេ​ី​ន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​ប្រជុំជន​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

ក្រោយ​ពី​ការ​ជួប​ពិភាក្សា ​លោក​អភិបាលខេត្ត​បាន​បន្ត​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​ទឹក​ស្អាត និង​ចុះ​ពិនិត្យ​អាង​ស្តុក​ទឹក​ផង​ដែរ​ដែល​មា​នទី​តាំងនៅ​ចំណុច​ក្បែ​វត្ត​ថ្មដា ស្ថិត​ក្នុងភូមិ​សំរុង​ក្រោម​ឃុំ​សំរុង ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ខណៈ​គ្រឿងចក្រ​កំពុង​បន្ត​កាយ​ស្តារ​ស្រះ​ដែល​ជា​អាង​ស្តុ​ប​ទឹក​រាល់ថ្ងៃ​។

នៅ​ក្នុង​ឱកាសនោះ​ដែរ​​ លោក​​អភិបាលខេត្ត​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាតឱ្យ​​ពង្រីក​អាង​ទឹក​ឱ្យ​បាន​ធំ​ហើយ​ជ្រៅ​ជាង​មុន ​ដើម្បី​រក្សា​ទឹកបាន​ច្រើន ដើម្បី​ធានា​ជូន​ពលរដ្ឋ​ការ​ប្រើប្រាស់​គ្រប់គ្រាន់ ព្រមទាំង​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម និង​មន្ទីរ​ធនធាន និង​ឧតុនិយម​ទឹក​រួម​ទាំ​អ​ជ្ញា​ធរ​មូលដ្ឋានផង​ដែរ ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឱ្យ​ទទួល​បាន​ប្រសិទ្ធ​ភាព​​។

​ទន្ទឹមនឹង​​នេះដែរ ​​លោកអភិបាល​ខេត្ត​ក៏​បាន​ព្រមាន​រុះរើ​ លែងឱ្យ​ធ្វើ​អាជីវកម្ម​ ប្រ​សិនបើ​​ណា​ឆ្នាំ​ក្រោយ​នៅ​តែ​មាន​បញ្ហា​ខ្វះខាត​ដដែល​ៗ​ដូច្នេះ​ទៀត បើ​ទោះជា​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ក៏​ដោយ​។

សូម​បញ្ជាក់​ថា បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នៅ​ប្រជុំជន​វាល​រេញ​គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​ជា​ជាង​មួយ​ខែ​មក​ហើយ​គឺ​ចាប់ពី​ថ្ងៃ​ទី១១ មីនា​ ឆ្នាំ​២០២០ ​ហើយ​កន្លង​មក​នេះ ក៏​មាន​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្រោម​ការ​ដឹកនាំ​ពី​​លោក​​អភិបាលខេត្ត​ម្ដង​រួច​មក​ហើយ​តែ​ហាក់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ រហូត​ដល់​ថ្ងៃនេះ​ដើម្បី​ជា​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​ លោក​​អភិបាលខេត្ត​បាន​បើក​កិច្ច​ពិភាក្សា​ជា​លើក​ទី២​និង​ចុះ​តាមដាន​អនុវត្ត​ផ្ទាល់​ទាំង​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ស្អាត​នេះ​ទាំង​ទីតាំង​ស្តុ​ក​ អាង​ទឹក ​ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ដិត​ដល់ ។

ទោះបីជា​យ៉ាងណា​ ​លោកអភិបាល​ខេត្ត​ក៏​នៅ​បន្ត​ជំរុញ​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​នេះ​ឲ្យ​មាន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ចំនួន២ឃុំ​ គឺ​ឃុំ​សំរុង​និង​ឃុំ​វាល​រេញ​ដែល​ជា​ឃុំ​ប្រជុំ​ជន ហើយ​មិន​ត្រូវ​ខ្វះ​ការ​ផ្គត់ផ្គង់​ដូច​ឆ្នាំ​នេះ​ត​ទៀត​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ