ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យបានកន្ទេលធំបន្លំដេកទេដឹង ? ផ្លូវ​ខ្នងប្រឡាយ​ភ្លោះ និង​អូរ​មួយ​ក្នុងភូមិ​តាំង​តា​ឡា​ត់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ​មាន​ក្រុមហ៊ុន​មួយ​បាន​បិទ និង​រំលោ.ភ​យក

11 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​តាំង​តា​ឡា​ត់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ជួយ​អន្តរាគមន៍ ខណៈ​ផ្លូវ​ដែល​ពួក​គាត់​ធ្លាប់តែ​ធ្វើ​ដំណើរ ដឹក​ជញ្ជូន​ផល អនុ​ផល…


ខេត្តកំពង់ស្ពឺ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​តាំង​តា​ឡា​ត់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ជួយ​អន្តរាគមន៍ ខណៈ​ផ្លូវ​ដែល​ពួក​គាត់​ធ្លាប់តែ​ធ្វើ​ដំណើរ ដឹក​ជញ្ជូន​ផល អនុ​ផល ត្រូវ​បាន​គេ​ធ្វើ​របង​ថ្ម​បិទ​ជិត និង​អូរ​ធម្មជាតិ​ដែល​ធ្លាប់តែ​រក​ផល​នេសាទ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ចាក់​ដី​ចូល សង់​របង​ក្នុង​អូរ និង​បិទផ្លូវ​មិន​ឱ្យ​ចរាចរណ៍​បាន​ដូច​មុន​ឡើយ​។ សង្ស័យអត់មានច្បាប់ទេដឹង ? បើដូច្នោះមែន មិនខុសពីបានកន្ទេលធំបន្លំដេកយ៉ាងត្រជាក់…ហេ! ហេ! ។

ប្រជាពលរដ្ឋ​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ខ្នង​ប្រឡាយ​ភ្លោះ​ដែល​អាជ្ញាធរ​បាន​កាយ ​និង​រៀបចំ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ដឹក​ផល អនុ​ផល ត្រូវ​បាន​ក្រុមហ៊ុន​មួយ​កំពុងធ្វើការ​សង់​របង​ថ្ម​បិទ​ជិត​មិន​ឱ្យ​ចរាចរ​ដូច​មុន​បាន​ទៀត​នោះ​ទេ ​។ រីឯ​អូរ​ធម្មជាតិ​តាំង​តា​ឡា​ត់​ដែល​មាន​ប្រភព​មក​ពី​ទំនប់​ចាន់​ថ្នាល​ក៏​ត្រូវ​បាន​ចាក់​ដី​លុប​រំលោភ​យក​អស់​ជាង​ពាក់កណ្តាល ​(​ជិត​ ៤​ម៉ែត្រ​) ហើយ​បច្ចុប្បន្ន​ក៏​កំពុង​សង់​របង​ក្នុង​អូរ​ផង​ដែរ​ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​កើតជា​ច​ម្ង​ល់​ថា តើ​អាជ្ញាធរ​ពាក់ព័ន្ធ​បានដឹង​ពី​ការ​សាងសង់​របស់​ក្រុមហ៊ុន​នេះ​ដែរ​ ឬទេ ? ឬ​មួយ​ក៏​បាន​ចូលរួម​ក្នុង​ការ​បើកភ្លើង​ខៀវ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​មាន​លទ្ធភាព​ក្នុង​ការ​សាងសង់​រំលោភ​ផ្លូវ​ខ្នង​ប្រឡាយ​ដែល​ពលរដ្ឋ​ចរាចរណ៍​រាល់ថ្ងៃ និង​ចំណី​អូរ​ធម្មជាតិ​របស់​រដ្ឋ​ ។ កន្លង​ទៅ​មន្ទីរ​ជំនាញ​ធនធានទឹក ​និង​ឧតុនិយម​ដែល​តែងតែ​សកម្ម​ក្នុង​ការ​ការពារ​បឹងបួរ ប្រឡាយ​អូរ ដើម្បី​ប្រយោជន៍​រួម​ហាក់​មិន​អើពើ អសកម្ម​លើ​ករណី​នេះ ដោយ​មិនដឹង​មូលហេតុ​ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ​របស់​ប្រជាពលរដ្ឋ លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​ បានឱ្យ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​យើង​ដឹង​តាម​ទូរស័ព្ទ​ថា ករណី​នេះ​ក្រុមហ៊ុន​ចិន​គេ​ធ្វើ​តាម​ប្លង់​របស់​គេ​ដែល​មាន​ស្រាប់​តាំងពី​ឆ្នាំ​ ២០០៧​ ។ លោក​បាន​សុំ​គេ​បាន​ចំនួន ​០២​ម៉ែត្រ​តែ​ប៉ុណ្ណោះ កុំ​អី​គេ​ធ្វើ​ដល់​ប្រឡាយ​ទាំងអស់ ក្រុមហ៊ុន​ចិន​គេ​គោរព​ច្បាប់​ខ្លាំង​ណាស់ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ