ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​ប្រុស​៣​នាក់​របស់​សម្តេច​តេ​ជោ ប្រ​សូត្រ​នៅ​ខេត្តសៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០​នេះ លោក សេង ទៀង ជំនួយការ​សម្ដេច​​តេ​ជោ ហ៊ុន…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០​នេះ លោក សេង ទៀង ជំនួយការ​សម្ដេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​ដំណើរ​ដោយ លោក គុ​ជ លី​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចុះ​សំណេះសំណាល និង​នាំ​យក​អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ទៅ​ប្រគល់​ជូន​ចៅ​ភ្លោះ​៣​នាក់ គឺ​ប្រុស​ទាំង​៣ ដែល​ទើបនឹង​សំរាល​នៅ​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខេត្តសៀមរាប ។

បើ​តាម​លោក សេង ទៀង មាន​ប្រសាសន៍​ថា អំណោយ​ដែល​ផ្តល់​ជូន​ក្រុម​គ្រួសារ​កូនភ្លោះ​ទាំង​៣​នា​ពេល​នេះ គឺ​សម្តេច​មិន​បាន​ប្រកាន់ពូជសាសន៍​នោះ​ទេ ហើយ​ក៏​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​​ដែរ ឲ្យ​តែ​បងប្អូន​ប្រសូត​បានកូន​ភ្លោះ​៣ គឺ​កូន​ទាំងនោះ​ជា​ចៅ​របស់​សម្តេច ហើយនឹង​ទទួល​​​បាន​អំណោយ​ដូច​ៗ​គ្នា​។

ហើយ​មក​ដល់​ពេល​នេះ ការ​មក​ចែក​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ជូន​ដល់​កូនភ្លោះ​ទាំង​៣​នាក់​នេះ គឺជា​លើក​ទី​៣៦១ ហើយ ។

គួរ​ឲ្យ​ដឹង​ថា កូនភ្លោះ​ទាំង​៣​នាក់​ខាងលើ មាន​ឪពុក ឈ្មោះ លាង ប៊ុ​ន​ធា​វ អាយុ​២៤​ឆ្នាំ និង​ម្តាយ​ឈ្មោះ មុន សុ​ផ​ន អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្​មពួក ខេត្តបន្ទាយមានជ័យ ។

ហើយ​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ដែល​បាន​ប្រគល់​ជូន​ដល់​កូនភ្លោះ​ទាំង​៣​ខាងលើ​មាន​ដូច​ជា ៖ អង្ករ​២០០​គីឡូ​ក្រាម ទឹកដោះគោ​១​កេស ស្ករស​៥​គីឡូ​ក្រោម ក្រ​ម៉ា​២ សា​រ៉ុ​ង​២ និង​ថវិកា​៥​លាន​រៀល​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ