គ្រឿង​រណ្តាប់​ទទួល​ទេវតា​យប់​នេះ


រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​គ្រឿង​ពលីការ​ផ្សេង​ៗ ។

នៅ​នឹង​រាន​ទេវតា​នោះ​ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ ស ឬ​អាច​ក្រាល​សំពត់​ពណ៌​លឿង​ក៏​បាន ព្រោះ​ទេវតា​ឆ្នាំ​នេះ គ្រង​អម្ពរ​ពណ៌​លឿង ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា មាន​ជា​អាទិ៍​បាយសី ៩​ថ្នាក់ មួយគូ បាយសី ៧​ថ្នាក់​មួយគូ បាយសី ៥​ថ្នាក់​មួយគូ បាយសី ៣ ថ្នាក់​មួយគូ បាយសី ប៉ាឆា មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប ៥ លា​ច ៥ ផ្កា ៥ ដាក់​លើ​ជើងពាន ១ គូ ផ្លែ​ឈើ ៣​ឬ​៤​មុខ រៀប​ដាក់​លើ​ជើងពាន ទឹក​ស្អាត ២ កែវ ។

ក្បួន​រណ្តាប់​ទទួល​ទេវតា មិន​បញ្ជាក់​ថា​យក​ផ្លែ​អ្វី​ទទួល​ទេវតា​ទេ ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ​ទេវតា​សោយ ប្រេង ទើប​គួរ​រៀបចំ​ឱ្យ​មាន ប្រេង ជា​គ្រឿង​ទទួល​ទេវតា គឺ​ប្រេង​អ្វី​ក៏​ដោយ​ដែល​មនុស្ស​អាច​បរិភោគ​បាន ចំនួន​២​ចាន ដែល​អាច​ជា​ចានចង្កឹះ ចានគោម ឬ​ចាន​សំប៉ាត ក៏​បាន ដាក់​នៅ​ក្នុង​គ្រឿង​រណ្តាប់​ទ​ទូល​ទេវតា ព្រោះ​ទេវតា​ឆ្នាំ​នេះ​សោយ​ប្រេង ។

ស្រេច​ហើយ​នៅ​វេលា​ម៉ោង​៨​និង​៤៨​នាទី​យប់​នេះ​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ តែ​ការ​ជួបជុំ​មិន​គប្បី​ជួបជុំ​គ្នា​ច្រើន​ទេ ហើយ​ត្រូវ​នៅ​ឱ្យ​ឃ្លាត​គ្នា​ពី​១​ទៅ​២​ម៉ែត្រ គឺ​ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ កូ​វី​ដ ១៩ ដើម្បី​នមស្សកា​ថ្វាយបង្គំ ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទីរឭក នោះ​ទេវតា​នឹង​បីបាច់​អភិរក្ស​ថែរក្សា​លោក​អ្នក​ឱ្យ​បាន​សុខ​ចម្រុងចម្រើន ។ សាន សារិន

វប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ