ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ស ខេ​ង ប្រគល់​រថយន្ដ​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សម្ភារ​ការពារ​កូ​វី​ដ​១៩ ជូន​អគ្គនាយកដ្ឋាន ចំណុះ​​ក្រសួងមហាផ្ទៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​រថយន្ដ​ជូន​ស្នងការដ្ឋាន​គ​របាល​ខេត្ត និង​ប្រគល់​សម្ភារ​មួយ​ចំនួន ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​១៩ ជូន​អគ្គ​នាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ ដែល​រៀបចំ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ក៏​មានការ​ចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គ​ខា​ធិ​ការដ្ឋាន និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ដ​ទាំង​៥០​គ្រឿង​នេះ គឺ​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​១៧ ដែល​រួម​មាន ៖

ទី​១.​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​,
ទី​២.​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​,
ទី​៣.​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​,
ទី​៤.​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃុំ​,
ទី​៥.​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​,
ទី​៦.​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​,

ទី​៧.​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​,
ទី​៨.​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​,
ទី​៩.​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​,
ទី​១០.​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​,
ទី​១១.​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​,
ទី​១២.​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​,
ទី​១៣.​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តម​មាន​ជ័យ​,
ទី​១៤.​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​,

ទី​១៥.​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី
ទី​១៦.​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី
និង​ទី​១៧.​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)
(​ទុ​យ ប៊ុ​ន​រី​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ