ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក​ញ៉ា​ និង​បរទេស​មួយ​ចំនួន​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក​កូ​វី​ដ​១៩ គឺ​ធ្វើតេស្ត​អស់ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បាន​និយាយ​ថា​វីរុស​កូ​វី​ដ ១៩ គឺ​អាច​ឆ្លង ​និង​កើត​មាន​លើ​គ្រប់​មនុស្ស​មិន​ថា​ឋានៈ​ឧក​ញ៉ា ឬ​ឋានៈ​ជា​អ្វី​នោះ​ទេ ដូច្នេះ​សូម​ពលរដ្ឋ​ខ្មែរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បាន​និយាយ​ថា​វីរុស​កូ​វី​ដ ១៩ គឺ​អាច​ឆ្លង ​និង​កើត​មាន​លើ​គ្រប់​មនុស្ស​មិន​ថា​ឋានៈ​ឧក​ញ៉ា ឬ​ឋានៈ​ជា​អ្វី​នោះ​ទេ ដូច្នេះ​សូម​ពលរដ្ឋ​ខ្មែរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ហៅ​កាត់​ថា CDC បាន​ឲ្យ​ដឹង​នៅ​ឯ​ស​ន្និ​សិទ្ធ​សារព័ត៌​មាននៅ​ទីស្តីការក្រសួង​សុខ​ភា​ភិ​បាល​ថា ក្រៅពី​ឧក​ញ៉ា និង​មាន​ជនជាតិ​ចិន និង​ជន​ជា​តោ​វៀតណាម ហើយ​អ្នក​ផ្សេង​ទៀត​ដែល​បាន​ទៅ​គ្លីនិក កន្លែង​កែស​ម្ភ​ស្ស គឺ​បាន​រក​ឃើញ​និង​ធ្វើតេស្ត​ឃើះ​ថា «​អវិជ្ជមាន​ទាំងអស់​» តែ​យើង​នៅ​បន្ត​តាមដាន​សុខភាព ចំនួន ១៤ ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​ប៉ះពាល់​ចុង​ក្រោយ ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ចំនួន​អ្នក​ឆ្លង​មានការ​ថយ​ច្រើន ដូច្នេះ​ចំនួន​អ្នក​ដាក់​ដាច់​ដោយឡែក​មក​ដល់​មាន​ពេល​នេះ​គឺ​មាន​ចំនួន ២៦៦ នាក់ ហើយ​ក្នុង​នោះ ៨៦​នាក់​តាមដាន​ដោយ​យកចិត្ត​ទូក​ដាក់​ខ្ពស់​បំផុត ព្រោះ​ពួក​គាត់​ត្រូវ​បាន​ចាត់ទុកជា​អ្នក​ប្រឈម​មុខ​ហានិភ័យ​ខ្ពស់ (high risk) ។

លោក​បាន​បន្ត​ថា គិត​ចាប់ពី​ថ្ងៃ​ទី ២៧ មក​រា រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ប៉ះ​ផ្ទាល់​និង​ប្រយោល​ជាមួយ​អ្នក​ផ្ទុក​កូ​វី​ដ ១៩ គឺ​មាន ប្រមាណ ២២០០​នាក់​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ