ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុំ​កំពុង​ផ្តាសាយ​ឬ​ក៏​អាច​មាន​កូ​វី​ដ​១៩​?

4 ឆ្នាំ មុន

ខ​ណៈ​ជំងឺ​កូ​វី​ដ ១៩ និង ជំងឺ​ផ្តាសាយ មាន​រោគ​សញ្ញា​ប្រហាក់ប្រហែល​គ្នា​។ ប៉ុន្តែ​មាន​រោគ​សញ្ញា​ខ្លះ​កើត​មាន​ចំពោះ​កូ​វី​ដ​១៩ ប៉ុន្តែ​កម្រ​នឹង​កើត​មាន ចំពោះ​ផ្តាសាយ​ធម្មតា​។ ជំងឺ​ផ្តាសាយ​អាច​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ខ្លះ​ខាងក្រោម​នេះ ឬ​ទាំងអស់…

ខ​ណៈ​ជំងឺ​កូ​វី​ដ ១៩ និង ជំងឺ​ផ្តាសាយ មាន​រោគ​សញ្ញា​ប្រហាក់ប្រហែល​គ្នា​។ ប៉ុន្តែ​មាន​រោគ​សញ្ញា​ខ្លះ​កើត​មាន​ចំពោះ​កូ​វី​ដ​១៩ ប៉ុន្តែ​កម្រ​នឹង​កើត​មាន ចំពោះ​ផ្តាសាយ​ធម្មតា​។

ជំងឺ​ផ្តាសាយ​អាច​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ខ្លះ​ខាងក្រោម​នេះ ឬ​ទាំងអស់ ៖
• ហៀរ​សំបោរ ឬ​តឹង​ច្រមុះ
• កម្រ​មាន​ក្តៅខ្លួន
• មិន​មានការ​ពិបាក​ដកដង្ហើម
• ក្អក
• អស់កម្លាំង (​ពេល​ខ្លះ​កើត​មាន​)
• កណ្តាស់
• ហៀរ ទឹកភ្នែក
• ឈឺ ក
• ឈឺក្បាល (​កើត​មាន​ញឹកញាប់​)
• ឈឺ​ចុកចាប់​សាច់ដុំ​។

វីរុស Coronavirus ឬ​COVID-19 គឺជា​ប្រភេទ​មេរោគ​ឆ្លង​ថ្មី ដែល​មានការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ទូ​ទាំង​ពិភពលោក​។ បច្ចុប្បន្ន​នេះ មិន​មានការ​ព្យាបាល ឬ​វ៉ាក់សាំង​សម្រាប់ COVID-19 ទេ​។​រោគ​សញ្ញា​នៃ​កូ​វី​ដ​-១៩ អាច​រួម​មាន​៖
• ក្តៅខ្លួន និង / ឬ​ញាក់
• ក្អក (​ជា​ធម្មតា​ស្ងួត​)
• ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម
• នឿយហត់ (​ពេល​ខ្លះ​)
• មិន​មាន​កណ្តាស់​ទេ
• ឈឺក្បាល (​ពេល​ខ្លះ​)
• ឈឺបំពង់ក (​ពេល​ខ្លះ​)​។

ក្នុង​ករណី​អ្នក​សង្ស័យ​មាន​ជំងឺ​កូ​វី​ដ​១៩ សូម​ទំនាក់ទំនង​រក​ជំនួយ​ពី​ពេទ្យ​តាមរយៈទូរស័ព្ទ​១១៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ