ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​អាហារ និង​គ្រឿង​ឧបភោគ​បរិភោគ​​ជូន​អ​ជ្ញា​ធរ និង​កងកម្លាំង​កំពុង​ប្រចាំការ​នៅ​ស្រុក​ព្រៃ​នប់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ​បាន​នាំ​យក​ម្ហូបអាហារ និង​គ្រឿង​ឧបភោគបរិភោគ​ទៅ​ឧបត្ថម្ភ​ជូន​អ​ជ្ញា​ធរ និង​កងកម្លាំង​មាន​សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ​បាន​នាំ​យក​ម្ហូបអាហារ និង​គ្រឿង​ឧបភោគបរិភោគ​ទៅ​ឧបត្ថម្ភ​ជូន​អ​ជ្ញា​ធរ និង​កងកម្លាំង​មាន​សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហ​នុ ដែល​កំពុង​ប្រចាំការ​នៅ​ក្នុង​តំបន់​ស្រុក​ព្រៃ​នប់ ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ជាប់​ព្រំប្រទល់​ត្រ​ពងរ​ពៅ ខេត្តកំពត ដែល​ហាមឃាត់​មិន​អោយ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចល័ត​ឆ្លងខេត្ត តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ទប់ស្កាត់​មិន​អោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

លោក​ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ដែល​ទទួល​ផ្នែក​ស្រុក​ព្រៃ​នប់​បាន​ថ្លែង​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា​ទៀ វិចិត្រ ដែល​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ជាមួយ​រដ្ឋបាល​ខេត្ត​សម្រាប់​យុទ្ធនាការ ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​ជា​បន្តបន្ទាប់​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ